CamNews

តារា 

Wonder Girls ប្រកាស​រំសាយជា​ផ្លូវការ​ដោយ ច្រៀង​លាអ្នកគាំទ្រ​ជាចុងក្រោយ​ដូច 2NE1 ដែរ

(កូរ៉េ)៖ ក្រុមតារាកូរ៉េ Wonder Girls របស់ផលិតកម្ម JYP Entertainment ពេលនេះបានប្រកាសរំសាយ ក្រុមជាផ្លូវការហើយនិងបានបង្ហោះ M/V ដ៏គួរឲ្យភ្ញាក់ផ្អើលជាចុងក្រោយនៅលើ YouTube សម្រាប់អ្នកគាំទ្រទស្សនាផង ដែរ។

កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ JYP Entertainment បានបង្ហោះវីដេអូមួយ មានចំណងជើងថា THANK YOU FOR BEING SO WONDERFUL នៅលើយូធូបដែលមានការសម្តែង របស់ក្រុមតារាចម្រៀងនារី Wonder Girls មុនពេលដែលពួកគេ ប្រកាសបំបែកក្រុមជាផ្លូវការហើយ ច្រៀងលាអ្នកគាំទ្រជាលើកចុងក្រោយ ដូចគ្នានឹងតារាចម្រៀងក្រុម 2NE1 ដែរ។

របាយការណ៍ដំបូងបានចេញផ្សាយនៅខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ បញ្ជាក់ថា កុងត្រារបស់ក្រុម Wonder Girls នឹងចប់ឆាប់ៗដែលធ្វើឲ្យអ្នកគាំទ្រ បារម្ភពីអនាគតរបស់សមាជិកក្រុមនេះណាស់ ប៉ុន្តែកន្លងមកក៏មានការលាក់បាំងព័ត៌មានថា Wonder Girls នឹងចាកចេញពី JYP Entertainment នៅខែកុម្ភៈ ឆ្នាំនេះ តែឥលូវក្រុមតារាចម្រៀងនារី Wonder Girls បានរំសាយទៅហើយបន្ទាប់ពី ជ្រកក្រោមផលិតកម្ម JYP Entertainment អស់រយៈពេល១០ឆ្នាំ។

ទោះបីយ៉ាងណាក៏មានសមាជិកខ្លះ នៅបន្តចុះកុងត្រាជាមួយ JYP Entertainment ដែរដោយច្រៀងតែឯងមិនសម្តែងជាលក្ខណៈក្រុមទៀតឡើយប៉ុន្តែមុននឹងរំសាយ Wonder Girls ក៏បានច្រៀងលាអ្នកគាំទ្រនិងថ្លែង អំណរគុណដល់ពួកគេជា ខ្លាំងដែលរយៈពេល១០ឆ្នាំមកនេះ ពួកគេបានចំណាយពេលទស្សនា និងគាំទ្រតារាចម្រៀងក្រុម Wonder Gilrs ៕

Image result for Wonder Girls 2016

Related image

Image result for Wonder Girls 2016

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Wonder Girls