CamNews

ប្លែកៗ 

មហាសំណាងឈ្នះរង្វាន់ ១ លានដុល្លា ២ លើកក្នុងមួយថ្ងៃ!


មានមនុស្សតិចណាស់ដែលគេដឹងថាអារម្មណ៍នៅពេលដែលសប្បាយរីករាយបំផុតវាយ៉ាងណា!
ជាពិសេសគឺការឈ្នះរង្វាន់ពីឆ្នោតដល់ទៅ ២ ដងក្នុងមួយថ្ងៃ! Fike នារីម្នាក់ដែលរស់នៅរដ្ឋ Virginia
មានសំណាងទទួលបានប្រាក់រង្វាន់ ១ លានដុល្លា ២ ដងក្នុងមួយថ្ងៃពីឆ្នោតជាតិកាលពីដើមខែមក
នេះបានប្រាប់ប៉ុស្តិទូរទស្សន៍ ABC ថានាងស្ទើរតែគាំងបេះដូងនៅពេលដែលនាងបានដឹងថានាង
បានឈ្នះឆ្នោត ១ លានដុល្លា ២ សន្លឹក។ នាង Fike បានទិញឆ្នោត ២ សន្លឹកពីបញ្ជរលក់ឆ្នោត
ហើយនាងបានទិញលេខដែលត្រូវនឹងថ្ងៃខែឆ្នាំដែលឪពុកម្ដាយរបស់នាងបានរៀបការនាងបាន
ប្រាប់ថា ខ្ញុំគ្រាន់តែចូលចិត្តលេងវាហើយទិញជាមួយលុយសល់របស់ខ្ញុំតែប៉ុន្នោះ មិនមានសង្ឃឹម
ថាឈ្នះនោះទេ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ inquisitr