CamNews

តារា 

ចង់ដឹងទេថា តើកញ្ញា ជីមមី ទទួលបានការកោតសរសើរដូចម្តេចខ្លះពីប្រជាជនថៃ (មានវីដេអូ)

ព័ត៌មានកំសាន្ត ៖ តារាសម្តែងលំដាប់ជួរមុខប្រទេសថៃ លោក Jame Jirayu និងកញ្ញា Bella ranee បានធ្វើឲ្យប្រជាជននៅឯប្រទេសកម្ពុជាមានចិត្តត្រេកអរយ៉ាងខ្លាំង ក្រោយពីបានដឹងថា អ្នកទាំងបានមកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃទី ០៩​តុលា​ ឆ្នាំ ២០១៦ នេះ ។ 

តួអង្គឯកនៅក្នុងរឿង "ភរិយាបណ្តូលចិត្ត" ទាំង ២នាក់នេះបានពាំនាំនូវភាពសប្បាយរីករាយ និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមអ្នកគាំទ្ររបស់ពួកគេដែលរង់ចាំពួកគាត់ទាំង ២ នៅឯប្រទេសកម្ពុជា ។ គួរឲ្យបញ្ជាក់ឲ្យដឹងថា វត្តមានរបស់លោក Jame Jirayu និងកញ្ញា Bella ranee បានធ្វើឲ្យកក្រើកផ្សារទំនើបអុីអលយ៉ាងខ្លាំងតែម្តង ។ 

ដោយយោងតាមការបង្ហោះព័ត៌មាន និងវីដេអូតាមរយៈពេល Facebook Page របស់ស្ថានីយ៍ទូរទស្សន៍ PNN បានឲ្យដឹងថា មុននឹងត្រលប់ទៅកាន់ប្រទេសថៃវិញលោក Jame Jirayu បានអញ្ជើញទៅស្ថានីយ៍ទូរទស្សន៍ PNN ដោយផ្ទាល់តែម្តង ហើយក៏បានជួបកិច្ចសម្ភាស៍ជាមួយពិធីការីនីរូបសម្រស់គឺ កញ្ញា ជីមមី បានជួបនិយាយឆ្លើយឆ្លងគ្នា​ ។ ដោយយោងតាមកាសែតរបស់ប្រទេសថៃវិញបានចុះអំពីរឿងរបស់ពិធីការិនី កញ្ញា ជីមមី កាលពីថ្ងៃទី ១០ ខែតុលានេះថា "ពិធីការីនីស្រីកញ្ញា ជីមមី ពិតជានារីដែលមានទាំងរូបសម្រស់ស្រស់ស្អាត និងមានថ្វីមាត់និយាយភាសាថៃបានច្បាស់ និងត្រឹមត្រូវថែមទៀតផង ។ ពាក្យទាំងអស់នេះគឺជាការសរសើរចេញពីមាត់របស់ប្រជាជនថៃ មិនត្រឹមតែប៉ុណ្ណោះទេ​ កញ្ញា ជីមមី ក៏ជាមនុស្សម្នាក់ដែលមានអាកប្បកិរិយាក្រមេចក្រមើម គួរឲ្យស្រលាញ់ថែមទៀតផង " ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនាវីដេអូរបស់ កញ្ញា ជីមមី និងបុរសសង្ហាប្រចាំប្រទេសថៃ លោក Jame Jirayu ទាំងអស់គ្នា ៕

-ចុចអាន ៖ ចង់ដឹងទេថា តើតារាស្រីល្បីៗប៉ុន្មានដួង ដែលបានចូលរួមពិធីបុណ្យសព្វ ព្រះមហាក្សត្រថៃ ដោយផ្ទាល់?







ដោយ ៖ គន្ធា


ប្រភព ៖ ភីអិនអិន