CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ យោធា ទ័ពអាកាស ២ គ្រឿងបុកគ្នា លើសអាកាស លាន់សន្ធឹក ផ្អើល តំបន់កើតហេតុ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង យោធា ពីរគ្រឿង បានផ្ទុះ ខ្ទេច ខណៈមានការឆាបឆេះយ៉ាងសន្ធោ សន្ធៅ ក្រោយពីបានបុកគ្នានៅលើអាកាស អំឡុងពេល កំពុងតែហាត់សម នៅឯភាគខាងកើតប្រទេសអ៊ី តាលី នេះបើតាមការអោយដឹង ពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ។

ប្រភពដដែល បន្តអោយដឹងថា ករណីគ្រោះថ្នាក់មួយនេះ បានកើតឡើង ដោយមានរយៈចម្ងាយប្រមាណ ៣០ គ.ម ពី Ascoli តំបន់ Marche កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ដោយនៅក្នុងនោះ  ករណីភ្លើងឆាបឆេះ បានបណ្តាលអោយ មានភ្លើងឆេះព្រៃនៅតំបន់កើតហេតុ ដូចគ្នាដែរ  ។  ដោយឡែក  ក្រុមមនុស្ស ៤ នាក់ ក្នុងនោះ មានពីលុតដូចគ្នានោះ ពួកគេទាំងអស់គ្នា បានបាត់ខ្លួនបាត់ទៅហើយ ។ យ៉ាងណាមិញ បើតាម ការអោយដឹងពីរបាយការណ៍ក្នុងស្រុក គូសបញ្ជាក់អោយដឹងថា ក្រុម   មនុស្សទាំងអស់នោះ  បាន លោត ចេញពីយន្តហោះ តែទោះជាយ៉ាងណា ពុំទាន់មានសេចក្តីរាយការណ៍ អះអាងអោយពិតប្រាកដនៅឡើយ ទេ ស្របពេលដែល គ្មានការអះអាង ថាបានរកឃើញមនុស្សស្លាប់ ឬក៏របួស នៅលើដីនោះទេ ។

Fabio Valeri ប្រជាពលរដ្ឋ ក្នុងស្រុក រស់នៅ តំបន់កើតហេតុ ជាសាក្សី ឃើញហេតុការណ៍  ខាងលើផ្ទាល់ ភ្នែក អះអាងអោយដឹងថា វាពិតជារន្ធត់ខ្លាំងណាស់ ពោល លាន់សន្ធឹក វិនាទី ពេល បុកគ្នា  ដោយនៅក្នុង នោះមានភ្លើងខ្មៅខ្មួរខ្មាញ់ យ៉ាងច្រើន ពាសពេញមែក មុននឹងធ្លាក់ចុះដល់ដី ។

គួរបញ្ជាក់ថា ភ្លាមៗនោះ ក៏មាន  កិច្ចអន្តរាគមន៍ ពីសំណាក់ មន្រ្តីប៉ូលីស ប្រចាំ តំបន់ ដោយ  ចុះ ទៅដល់ កន្លែងកើតហេតុ និងបានរកឃើញ បំណែកយន្តហោះ   ស្របពេលដែល យុទ្ធនាកា រ ស្វែង  រក មនុស្ស ៤ នាក់ដែលបានបាត់ខ្លួននោះ នៅតែបន្តយ៉ាងសស្រាក់សស្រាំនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Italy