CamNews

ព័ត៌មានអន្តរជាតិ 

បិតាស្ថាបនិក iPod លាលែងពីតំណែង CEO នៅក្រុមហ៊ុនមួយរបស់ Google

(អាមេរិក)៖ លោក Tony Fadell ដែលត្រូវបានគេស្គាល់ថា ជាបិតាស្ថាបនា iPod បានប្រកាសលាលែងពីមុខ​តំណែង​នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nest ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Google នេះបើយោងតាមការចេញផ្សាយរបស់​សារ​ព័ត៌មាន Apple Insider ចេញផ្សាយនៅថ្ងៃទៅ០៦ ខែមិថុនា។

លោក Fadell បានប្រកាសនៅលើប្លក់ផ្ទាល់ខ្លួនរបស់លោកថា ដល់ពេលដែលលោកត្រូវដើរចេញពីមុខតំណែងនាយក​ប្រតិបត្តិ Nest ហើយ ប៉ុន្តែលោកនៅតែជា​ទីប្រឹក្សារបស់លោក Larry Page សហស្ថាបនិក និងជា​មេធំ Google ដដែល។

ចំណែកតំណែងនាយកប្រតិបត្តិ Nest ត្រូវបានលោក Fadell បញ្ជាក់ថានឹងផ្ទេរទៅឲ្យលោក Marwan Fawaz ដែល​អតីតជាបុគ្គលិក ជាន់ខ្ពស់របស់ក្រុមហ៊ុន Motorola Mobility ប៉ុន្តែលោកបានលាឈប់ក្រោយពេល Google ទិញ Motorola Mobility និងលក់វាបន្តទៅ ឲ្យក្រុមហ៊ុន Lenovo។

គួរបញ្ជាក់ផងដែរថា លោក Tony Fadell បានរុញច្រានឧបករណ៍ចាក់តន្ត្រី iPod របស់ក្រុមហ៊ុន Apple ទីផ្សារ និងទាំងដំណើរការ ទៅមុខយ៉ាងរលូន រហូតដល់ Apple ដាក់នាមឲ្យថា «បិតាស្ថាបនា iPod» ប៉ុន្តែលោក​បាន​ចាក​ចេញពី Apple ជាមួយនឹងវិស្វក ដ៏ជំនាញម្នាក់របស់ Apple គឺលោក Matt Rogers រួមគ្នាបង្កើតក្រុមហ៊ុន Nest ឡើង និងត្រូវបាន Google ទិញយកក្នុងឆ្នាំ២០១៤ ជាមួយនឹងតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: international news Tony Fadell