(អាមេរិក)៖ លោក Tony Fadell ដែលត្រូវបានគេស្គាល់ថា ជាបិតាស្ថាបនា iPod បានប្រកាសលាលែងពីមុខតំណែងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nest ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Google នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider ចេញផ្សាយនៅថ្ងៃទៅ០៦ ខែមិថុនា។

លោក Fadell បានប្រកាសនៅលើប្លក់ផ្ទាល់ខ្លួនរបស់លោកថា ដល់ពេលដែលលោកត្រូវដើរចេញពីមុខតំណែងនាយកប្រតិបត្តិ Nest ហើយ ប៉ុន្តែលោកនៅតែជាទីប្រឹក្សារបស់លោក Larry Page សហស្ថាបនិក និងជាមេធំ Google ដដែល។

ចំណែកតំណែងនាយកប្រតិបត្តិ Nest ត្រូវបានលោក Fadell បញ្ជាក់ថានឹងផ្ទេរទៅឲ្យលោក Marwan Fawaz ដែលអតីតជាបុគ្គលិក ជាន់ខ្ពស់របស់ក្រុមហ៊ុន Motorola Mobility ប៉ុន្តែលោកបានលាឈប់ក្រោយពេល Google ទិញ Motorola Mobility និងលក់វាបន្តទៅ ឲ្យក្រុមហ៊ុន Lenovo។

គួរបញ្ជាក់ផងដែរថា លោក Tony Fadell បានរុញច្រានឧបករណ៍ចាក់តន្ត្រី iPod របស់ក្រុមហ៊ុន Apple ទីផ្សារ និងទាំងដំណើរការ ទៅមុខយ៉ាងរលូន រហូតដល់ Apple ដាក់នាមឲ្យថា «បិតាស្ថាបនា iPod» ប៉ុន្តែលោកបានចាកចេញពី Apple ជាមួយនឹងវិស្វក ដ៏ជំនាញម្នាក់របស់ Apple គឺលោក Matt Rogers រួមគ្នាបង្កើតក្រុមហ៊ុន Nest ឡើង និងត្រូវបាន Google ទិញយកក្នុងឆ្នាំ២០១៤ ជាមួយនឹងតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង