CamNews

តារា 

Tsai I-lin បញ្ចេញខោក្នុង នៅពេលសំដែង លើឆាក

បើទោះជាត្រូវរងរបួសដោយសារការហាត់សំដែង ក្នុងក្រមខណ្ឌ "Myself World Tour" កាល
ពីមុននេះ  ប៉ុន្ដែនៅក្នុងការសំដែងកាលពីយប់ថ្ងៃទី ២៣ធ្នូ Tsai I-lin (蔡依林) នៅតែមានកាយ
វិការយ៉ាងស្វាហាប់ និងទាក់ទាញ។

នៅក្នុងយប់ថ្ងៃទី ២៣កន្លងទៅ កំពូលតារាសំដែង និងជាតារាចម្រៀងតៃវ៉ាន់ នាង Tsai I-lin
បានធ្វើឱ្យទស្សនិកជន សប្បាយរីករាយ ដោយសារពេញចិត្តនឹងការសំដែងដ៏អស្ចារ្យរបស់
នាង។ Tsai I-lin បានបញ្ចេញក្បាច់រាំ ទាក់ទាញ ហើយនាងក៏បានផ្លាស់ប្ដូរសម្លៀកបំពាក់ជា
ញឹកញាប់ផងដែរ។

គួររំលឹកថា កាលពីមុនថ្ងៃសំដែង នៅពេលហាត់រាំជាមួយក្រុមអ្នករបាំ Tsai I-lin ត្រូវធ្លាក់ពីលើ
កំពស់ ១ម៉ែត្រ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែនៅក្នុងការសំដែងកាលពីយប់ ថ្ងៃទី
២២ធ្នូ ស្រីស្អាតរូបនេះ នៅតែអាចបំពេញចិត្តទស្សនិកជន។ នាងបានបង្ហាញក្បាច់រាំដ៏ស្រើប
ស្រាល ដោយការបញ្ចេញឈុតក្នុងនៅចំពោះមុខទស្សនិកជន។

ក្នុងឆ្នាំ ២០១២នេះ កំពូលតារាស្រី Tsai I-lin គឺជាអ្នករកបានប្រាក់ច្រើនជាងគេ ពីការសំដែង
និងចម្រៀងរបស់ខ្លួន។







ដោយ ៖ សីហា
ប្រភព ៖ NS


Tags: តារា ​ តៃវ៉ាន់ Tsai I-lin