CamNews

តារា 

ចង់ដឹងទេថា តើតារាស្រីល្បីៗប៉ុន្មានដួង ដែលបានចូលរួមពិធីបុណ្យសព្វ ព្រះមហាក្សត្រថៃ ដោយផ្ទាល់?

តារាថៃ ៖ ដោយយោងតាមរូបថតនិង Status តាមរយៈគណនី Instagram ផ្ទាល់របស់តារាល្បីៗប្រចាំប្រទេសថៃ បានឲ្យដឹងថា​ ឃើញមានតារាស្រីល្បីៗតែ ៣ ដួងប៉ុណ្ណោះទេ ដែលបានចូលរួមនៅក្នុងពិធីបុណ្យសព្វរបស់ព្រះមហាក្សត្រថៃ ដែលគិតត្រឹមថ្ងៃទី ១៧ ខែតុលានេះ ។ 

តារាស្រីទាំង ៣ ដួងនោះគឺត្រូវបានបង្ហោះរូបនៅលើគណនី Instagram របស់ពួកគេ ហើយក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ព្រះមហាក្សត្រដ៍សែនត្រជាក់ត្រជុំ និងជាម្លប់សម្រាប់ប្រជារាស្រ្តទាំងឡាយ ។ នៅក្នុងរូបថតរបស់តារាល្បីដែលបានបង្ហោះនោះគឺម្នាក់ៗសុទ្ធតែស្លៀកពាក់ពណ៍ខ្មៅ ដើម្បីសម្គាល់ឲ្យបានដឹងថា​ ខ្លួនកំពុងតែកាន់ទុក្ខជូនព្រះមហាក្សត្ររបស់ខ្លួន ។ 

ហើយបើយោងតាមព័ត៌មានលម្អិតពីប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា រាល់ប្រជាជនថៃទាំងអស់តម្រូវឲ្យស្លៀកពាក់ខ្មៅទាំងអស់គ្នារយៈពេល ១ ឆ្នាំពេញតែម្តង រីឯតម្លៃអាវដែលលក់ជូនប្រជាជនពលរដ្ឋមិនឲ្យលក់លើសពី ៧ដុល្លារឡើយ បើមិនដូច្នេះទេនឹងត្រូវជាប់គុករយៈពេល ៧ ឆ្នាំ ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា នៅក្នុងចំណោមតារាស្រីទាំង ៣ ដួងនេះគឺមានដូចជា នាង Kimberly, Pancake និងនាង Margie ដែលបានឆ្លៀតឱកាសពីការងារសិល្បៈ ដើម្បីចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យរបស់ព្រះមហាក្សត្រថៃ ដូចប្រជាជនទូទៅដែរ ៕

-ចុចអាន​ ៖ កិច្ចសម្ភាស៍ចុងក្រោយបង្អស់របស់ ព្រះមហាក្សត្រថៃ មានចំនួនអ្នក ទស្សនាដល់ទៅរាប់លាននាក់

-ចុចអាន​ ៖ James jirayu បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅកន្លែងបុណ្យសព្វរបស់ព្រះមហាក្សត្រថៃ

១.នាង Kimberly



២. នាង Pancake 



៣. នាង Margie 




ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Pancake Margie