CamNews

តារា 

ប្រភព​បង្ហើប​ថា សុគន្ធ នីសា ចេញ​ពី ថោន ចូល​ហង្សមាស​វិញ ព្រោះ​មាន​ជម្លោះ ជា​មួយ​កវីនិពន្ធ យឹម តាស្រង់

(ភ្នំពេញ)៖ តារាចម្រៀង​កំពុងពេញនិយម សុគន្ធ នីសា បានចាកចេញពីផលិតកម្ម​ ថោន រួចរាល់ហើយ និងថែមទាំងបានកាដូ​ពិសេសៗជាច្រើន ក្នុងឱកាសចុងឆ្នាំនេះ ដូចជាផលិតកម្ម ថោន ចេញបទចម្រៀងឲ្យនាង​​ មួយវ៉ុលម្នាក់ឯង ទោះបីនាងចេញ​ហើយក៏ដោយ ខណៈតារាចម្រៀងមួយចំនួន ហាក់គ្មានវាសនាដូចនាងទេ ។

រីឯផលិតកម្ម ហង្សមាស​ វិញ គ្រោងឲ្យ សុគន្ធ នីសា កាន់តំណែងគណកម្មការកម្មវិធី ប្រឡងចម្រៀងលំដាប់ពិភពលោកមួយទៀត ដែលចំជាមានលាភផ្ទួនៗមែន.! ។ តែព័ត៌មានជាច្រើនទាក់ទង នឹងការចូលហង្សមាស របស់នាងវិញ ហាក់មិនត្រូវបានគេនិយាយអោយច្បាស់សោះថា មានមូលហេតុអ្វីអោយប្រាកដ ព្រោះនាងមិនដែលនិយាយចំហរជាសាធារណៈឡើយថា នាងមានមូលហេតុពិតយ៉ាងណា ឬ ការសម្រេចចិត្តបែបណាក្នុងការចេញចូលចេញចូលនេះ។

ក្នុងបទសម្ភាស៍នាពេល កន្លងមក សុគន្ធ នីសា និយាយបានត្រឹមតែថា នាងចាកចេញពីផលិតកម្ម ថោន ជាង១ខែហើយ ពេលនេះកំពុងតែសម្រាកសិន ហើយ​មិនបាននិយាយថា នាងចូលផលិតកម្មហង្សមាសវិញនោះទេ តែអតីតគូស្នេហ៍របស់នាង គឺលោក សុខ ជំនោរ វិញ អះអាងថា នីសា នឹងចូលហង្សមាសវិញ ដល់ទៅ៩០ភាគរយឯណោះ ព្រោះលោកនឹងនាងបានពិភាក្សាគ្នារួចរាល់ហើយ ថា​ពិតជាវិលវិញ មកទ្រនំចាស់ដ៏កក់ក្ដៅរបស់នាងវិញ

តែប្រភពដ៏កក់ក្ដៅមួយ បានបង្ហើបពីរឿងហេតុជាច្រើនធ្វើឲ្យ សុគន្ធ នីសា មិនអាចនៅក្នុងផលិតកម្ម ថោន បន្តទៀតបាន ព្រោះនាង​មានជំលោះមានជាមួយ លោក យឹម តាស្រង់ អ្នកនិពន្ធដ៏ល្បីល្បាញ និងជាទីប្រឹក្សាផលិតកម្ម​ ថោន ។ ប្រភព​ដដែលបានបន្តថា ជំលោះរវាងនាង និង លោក យឹម តាស្រង់ មិនមានអ្វីធំដុំដល់ថ្នាក់ស្រែកជេរ​គ្នា ឬ​ក៏ប្ដឹងប្ដល់គ្នាឡើងតុលាការទេ តែអ្នកទាំងពីរមើលមុខគ្នាលែងចំ ។

​ប្រភពបន្ដទៀតថា សុគន្ធ នីសា អន់ចិត្តនឹងមានអ្នកកេងចំណេញ លើលុយតម្លៃខ្លួន ដែលបានមកពីការផ្សាយពាណិជ្ជកម្ម ទើបនាង​រើកញ្ជើរត្រឡប់មកផ្ទះចាស់ តែបច្ចុប្បន្ន គេសង្កេតឃើញថា ការក្លាយជាតារាពាណិជ្ជកម្មរបស់ សុគន្ធ នីសា មានការថយចុះជាលំដាប់ ហើយផលិតផលភាគច្រើន បានត្រូវ ឱក សុគន្ធកញ្ញា ដណ្ដើមយកទៅបាត់​ ពោលនាងនៅសល់តែផលិតផលប៉ុន្មានមុខប៉ុណ្ណោះ បើប្រៀបធៀបកាលនាងនៅហង្សមាស ។ តែថ្មីៗនេះ បទចម្រៀង «ពេលនេះ ម៉ោងនេះខ្ញុំកំពុងខូចចិត្តជាទំងន់» ត្រូវផលិតកផល វិឃែរ យកធ្វើជាសាច់រឿងមកឃោសនា ផលិតកម្មផល​របស់ខ្លួន ហើយបទចម្រៀងនេះ ប្រើពេលមួយសប្ដាហ៍ឯណោះ ដើម្បី​ថត​កាយវិកា​ តែសាច់រឿងបទចម្រៀងនេះ ចេញមកល្អឥតខ្ចោះ ថែមទាំងលើក សុគន្ធ នីសា ឲ្យមានប្រជាប្រិយភាពកើនទ្វេដង តែបទចម្រៀងនិង​ស្ពតពាណិជ្ជមួយនេះ ហើយធ្វើឲ្យ សុគន្ធ នីសា និង យឹម តាស្រង់អន់ចិត្តនឹងគ្នា លែងនិយាយចូលគ្នាទៀត ។

លោក យឹម តាស្រង់ និង សុគន្ធ នីសា សុទ្ធតែមិនទាន់សុំការបំភ្លឺបានដូចគ្នា ថា​អ្នកទាំងមានជម្លោះនឹងគ្នាមែនឬយ៉ាងណា ព្រោះរឿងរ៉ាវកាន់តែធំទៅៗ ហើយមិនមានការបកស្រាយ ណាមួយឲ្យច្បាស់លាស់ថា អ្នកណាខុសអ្នកណាត្រូវ ។ ​កវីនិពន្ធ លោក យឹម តាស្រង់ និង សុគន្ធ និសា គេសង្កេតឃើញថា ទោះបីមិនសូវបង្ហាញភាពស្និទ្ធស្នាល តែ នីសា គោរព លោក យឹម តាស្រង់ណាស់ ព្រោះយឹម តាស្រង់ ជាអ្នកបន្តដង្ហើមសិល្បៈដល់នាង ប្រមាណជាបីឆ្នាំចុងក្រោយនេះ ពេលអត់ពីអតីតគូស្នេហ៍៕​ ​

 

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Sokun nisa Star news local news