CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook Messenger អនុញ្ញាតឱ្យអ្នកប្រើ Facebook ហៅ​ទូរស័ព្ទ ដោយមិនគិតថ្លៃ

Facebook Messenger បន្ទាន់សម័យនូវមុខងារហៅទូរស័ព្ទដោយឥតគិតថ្លៃ តាមរយៈ3G/Wi-Fi
រវាងអ្នកប្រើ Facebook ដូចគ្នា។


ក្រោយពី Facebook បានទិញយក WhatsApp ក្នុងតម្លៃសរុប ១៦ពាន់លានដុល្លារ មានការសង្ស័យ
អំពីអនាគតរបស់កម្មវិធី Messenger របស់ Facebook ។ ប៉ុន្ដែ ថ្ងៃនេះ Facebook ហាក់បានបង្ហាញ
ថា ខ្លួនមិនដែលបោះបង់  “កូនបង្កើត” របស់ខ្លួន   នៅពេលបានបន្ទាន់សម័យមុខងារធំនេះ ដើម្បី
អនុញ្ញាតឱ្យអតិថិជនហៅចេញ ដោយមិនគិតថ្លៃ។

 

កំណែបន្ទាន់សម័យ Messenger របស់ Facebook នេះ មាននៅក្នុងឃ្លាំងកម្មវិធី AppStore និង CH
Play ។

រូបសញ្ញានៃកម្មវិធីថ្មីនេះ នឹងបង្ហាញខ្លួននៅក្បែរឈ្មោះរបស់អ្នកប្រើប្រាស់ ហើយគ្រាន់តែចុចទៅ
លើវា គឺអាចហៅចេញបានភ្លាម។ យោងតាមរូបភាព អ៊ីនធឺរហ្វេសហៅទូរស័ព្ទរបស់ Facebook
Messenger មានលក្ខណៈស្រដៀងនឹងអ៊ីនធឺរហ្វេស នៅលើ iOS 7 ។


បច្ចុប្បន្ន កំណែកថ្មី ត្រូវបានបន្ទាន់សម័យសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិ iOS និង Android ។
កំណែសម្រាប់ Windows Phone នឹងត្រូវបានបន្ទាន់សម័យ នៅពេលក្រោយ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable


Tags: Facebook Messenger WhatsApp 3G/Wi-Fi AppStore CH Play iOS 7 Android Windows Phone