CamNews

តារា 

លោក Brad Pitt ត្រូវបានគណនីក្លែងក្លាយមួយ ប្រកាសថាធ្វើអត្តឃាត ព្រោះតែ Angelina Jolie ប្តឹងសុំលែង

(អាមេរិក)៖ សេចក្តីរាយការណ៍ព័ត៌មានមួយ ដែលត្រូវបានគេចាត់ទុកថា ជាដំណឹងចចាមអារ៉ាម ដែលមានការលើកឡើងថា តារាហូ​លីវូតដ៏ល្បី គឺលោក Brad Pitt បានស្លាប់ ដោយ សារតែការធ្វើអត្តឃាត ក្រោយពីភរិយា គឺនាងAngelina Jolie ប្តឹងសុំលែង។

ពាក្យចចាមអារ៉ាមនេះ កើតឡើងក្រោយពីមានការបង្ហោះ លើហ្វេសប៊ុកចែកចាយតៗគ្នា ដោយមានការសរសេរ​ថា «​តារាប្រុសវ័យ៥២ឆ្នាំរូបនេះ បានបាញ់សម្លាប់ខ្លួនឯងចំក្បាល ព្រោះតែកើតអារម្មណ៍​ស្ត្រេស នៅពេលដែលនាង Angelina Jolie ជាភរិយាប្តឹងសុំលែង ព្រមទាំងទាមទារសិទ្ធិ គ្រប់គ្រងកូនទាំងអស់ទៀតផង!»។

គណនីហ្វេសប៊ុក ដែលបានចែកចាយដំណឹង មិនប្រាកដនេះ​មិនត្រូវបានបង្ហាញ​ឈ្មោះទេ ប៉ុន្តែទោះយ៉ាងណា​ក៏អ្នកគាំទ្រតារា ហូលីវូតដ៏មានឥទ្ធិពល ទាំងពីរមិនជឿដំណឹងនេះ ដែរ ហើយអ្នកខ្លះប្រកាស កុំឲ្យជឿពាក្យចចាមអារ៉ាមនេះ ព្រោះ Brad Pitt នៅមានជីវិតនៅឡើយទេ៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Angelina Jolie Brad Pitt