CamNews

ប្លែកៗ 

ពិធី​ការិនី​ម្នាក់ ត្រូវ​​បុរស​​​៣​​នាក់​​ បៀត​​បៀន​​កេរ្តិ៍​​ខ្មាស ពេល​​កំពុង​​ផ្សាយ​​​ផ្ទាល់​​​...

(អាល្លឺម៉ង់)៖ ហេតុការណ៍ នឹកស្មានមិនដល់មួយ បានកើតឡើងខណៈ​ដែលពិធីការិនីម្នាក់ នៅប្រទេសអាល្លឺម៉ង់ កំពុងឈររាយការណ៍ព័ត៌មាន ផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ក៏ស្រាប់តែមានជនមិនស្គាល់មុខបីនាក់ ដើរចូលមកពីក្រោយ រួចប្រព្រឹត្តទង្វើមិនសមរម្យ លើរូបនាងតែម្តង។

ប៉ូលីសនៅ Cologne និយាយថា នៅថ្ងៃកើតហេតុ ពិធីការិនីឈ្មោះ Esmeralda Labye កំពុងរាយការណ៍ព័ត៌មាន ពីព្រឹតិ្តការណ៍កម្មវិធី​​លេងល្បែងកំសាន្ត របស់ស្ត្រីប្រចាំឆ្នាំ នៃស្ថានីយទូរទស្សន៍មួយ នៅ Belgium ក៏មានបុរសបីនាក់ ចេញមុខមកមានចេតនា បៀតបៀននាងដោយបុរសម្នាក់ ស្ទុះទៅថើបកញ្ចឹងក ពិធីការិនីរូបនេះ បុរសម្នាក់ទៀត ដើរទៅខ្សឹបដាក់ត្រចៀកនាង ។ រីឯជនទីបី ក៏ទៅប៉ះដើមទ្រូងនាងថែមទៀត មុនពេលដែលពួកគេ គេចចេញពីកន្លែងកើតហេតុ។

គ្មាននរណាម្នាក់ ត្រូវបានចាប់ខ្លួននៅឡើយទេ ចំពោះរឿងនេះ ហើយអភិបាលក្រុងបានសុំទោស ដល់ពិធីការិនីដែលរងគ្រោះ និងស្នើឲ្យប៉ូលីស ចាត់វិធានការណ៍តាមរក ជនដៃដល់ទាំងបី ដែលមានបំណង​បៀតបៀនកេរ្តិ៍ខ្មាសនាង និងជួយចាត់កម្លាំងការពារ អ្នករាយការណ៍ព័ត៌មាន ស្រីរូបនេះផងដែរ ប្រសិននាងមានកម្មវិធីផ្សាយព័ត៌មាន ផ្ទាល់បែបនេះទៀត៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hot news Argentina Unbelievable new Breaking news