CamNews

តារា 

បងស្រី ដេន​នី ខ្វាន់ គឺ​នាង ចោម ច័ន្ទ បញ្ចេញ​​រូប​ថត​ឈុត​រាត្រី ដ៏​សិច​ស៊ី​ ​​ធ្វើ​ឲ្យ​ប្រុសៗ​ស្រក់

(ភ្នំពេញ)៖ ពិតជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់មហាជន ពិសេសអ្នកនិយមចូលចិត្ត លេងបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលនៅសុខៗ ស្រាប់តែបងស្រីតារាសម្តែង និយមស្លៀកពាក់សិចស៊ី បែបនារីអឺរ៉ុបនាង ដេននី ខ្វាន់ គឺអ្នកនាង ចោម ច័ន្ទ បានទម្លាយរូបថត ក្នុងឈុតរាត្រី ដ៏សិចស៊ីស្ទើរអាក្រាតកាយជាច្រើនសន្លឹក ធ្វើឲ្យបុរសៗកំហូចមួយចំនួន បានឃើញហើយពុះកញ្ជ្រោល ស្ទើរទប់អារម្មណ៍មិនបាន រហូតស្រក់ទឹកមាត់ ក៏អាចថាបាន។

តារាហ្វេសប៊ុកអ្នកនាង ចោម ច័ន្ទ ដែលត្រូវបានមហាជនជាច្រើ ស្គាល់គ្រប់គ្នាថា ត្រូវជាបងស្រីបង្កើតរបស់ កញ្ញា ដេននី ខ្វាន់ កាលពីថ្មីៗនេះ បានទម្លាយរូបថតសិចស៊ីជាច្រើនសន្លឹក បង្កការភ្ញាក់ផ្អើល និងដុតអារម្មណ៍ឲ្យប្រុសៗក្តៅសាច់ ស្ទើរគ្រប់គ្នា ខណៈបានឃើញរូបភាពសិចស៊ី ស្ទើរអាក្រាតកាយ គ្រាន់តែបិទបាំងចំណុចសំខាន់ៗ ឬអាចនិយាយបានថា បិទបាំង កេរ្តិ៍ខ្មាស។

តាមរយៈការបង្ហោះរូបភាព បង្ហាញពីភាពសិចស៊ី សម្ញែងសាច់សខ្ចីស្ទើរអាក្រាតកាយ ពីសំណាក់តារាហ្វេសប៊ុក អ្នកនាង ចោម ច័ន្ទ និងជាបងស្រី កញ្ញា ដេននី ខ្វាន់ នៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ គេសង្កេតឃើញមានការ Share ចែករំលែកយ៉ាងព្រោងព្រាត ភ្ជាប់ជាមួយការ Comment ផ្សេងៗគ្នា ដោយមានខ្លះនិយាយលើកសរសើរ ពីរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងមានខ្លះទៀត បានរិះគន់ ជុំវិញលើភាពសិចស៊ីនេះ ផងដែរ។

យ៉ាងណាមិញ ទោះបីជាមានការទម្លាយរូបថតសិចស៊ី ស្ទើរអាក្រាតកាយ បង្ហាញរាងដ៏ស្រឡូន ពីសំណាក់នាង ចោម ច័ន្ទ បែបនេះក៏ពិតមែន ប៉ុន្តែក៏ពុំមាននណាគេដឹងទេថា វាជាចេតនា ដើម្បីទាញយកការចាប់អារម្មណ៍ ពីមហាជន ឬដើម្បីជាថ្នូរអ្វីមួយនោះឡើយ ខណៈកន្លងមកគេតែងកត់សម្គាល់ឃើញថា បងប្អូនស្រីរបស់អ្នកទាំងពីរ គឺនិយមជ្រើសយកការស្លៀកពាក់សិចស៊ី លក្ខណៈនារីអឺរ៉ុប បញ្ចេញឲ្យមហាជនបានឃើញ ស្របពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ធ្លាប់ព្រមាន នាង ដេននី ខ្វាន់ ជាប្អូនស្រី ម្តងរួចមកហើយដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chom Chann