CamNews

តារា 

Boy Parkorn ប្រាប់ហេតុផលថា ហេតុអ្វីបានជាចូលចិត្តធ្វើរឿងនេះជាមួយ James Jirayu

ថៃ ៖ ថ្មីៗនេះ Boy Parkorn បានផ្តល់កិច្ចសម្ភាស៍ជាមួយនឹងអ្នកកាសែត អំពីរឿងដែលលោកចូលចិត្តបង្អាប់ ដោយការបង្ហោះរូបថតនិងវីដេអូប្លែកៗរបស់ James Jirayu និងតារារួមអាជីពម្នាក់ទៀតគឺ លោក Great Warintorn ។ 

តារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះ បាននិយាយថា លោកចូលចិត្តបង្អាប់លេងជាមួយនឹងមិត្តរបស់លោក ជាពិសេសគឺមិត្តជិតដិតតែម្តង ។ ហើយមនុស្សដែលលោកជួបញឹកញាប់ជាងគេគឺ Great Warintorn និង James Jirayu ដូច្នេះហើយទើបអ្នកទាំងបីជិតដិតជាមួយគ្នា ជាងតារាសម្តែងដទៃទៀត នៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ។ 

Boy Parkorn ថែមទាំងបន្ថែមទៀតថា លោកនឹងមិនឈប់បង្អាប់លេងជាមួយមិត្តរបស់គាត់នោះទេ ព្រោះវាគឺជារឿងដែលសប្បាយ គ្រប់ពេលដែលពួកគេលោកបានជួបគ្នា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Great Warintorn James Jirayu Boy Parkorn