CamNews

កីឡាអន្តរជាតិ 

Leicester ចាំ​អ៊ុត Spurs ប៉ះ​ម្ចាស់​ផ្ទះ Chelsea យប់​នេះ មុន​លើក​ពាន Premier League

(ក្រុងឡុងដ៍)៖ ក្រុមកញ្ជ្រោង Leicester City បានកំពុងតែចាំអ៊ុតលទ្ធផលពេលក្រុមតាមពីក្រោយមាន់ខ្នាយមាស Tottenham Hotspur ពេល​ជួប​ប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ផ្ទះ​តោ​ខៀវ Chelsea រាត្រីនេះ បញ្ចប់សប្តាហ៍ទី៣៦នៃ Premier League ។

បើចង់ប្រជែងតំណែងកំពូលតារាង ដើម្បីឈ្នះពាន Premier League នារដូវកាលឆ្នាំ២០១៥-២០១៦ Spurs ត្រូវការ ឈ្នះដាច់ខាត តែបើកចាញ់ ឬស្មើវិញនោះគឺអស់ឱកាសហើយ គ្រាដែលក្រុមខ្លាំងដទៃទៀតមានដូចជា Arsenal, Manchester City, Manchester United, Chelsea និង Liverpool អស់សិទ្ធិហើយនោះ ។

ការទប់បានស្មើទល់នឹងម្ចាស់ផ្ទះ Manchester United ១-១ យប់នេះមិញនេះ ជាការបន្ថែមត្រឹម១ពិន្ទុ ដើម្បីបន្តនាំមុខក្រុម លេខ២ Spurs ៨ពិន្ទុ ដែលទាមទារឲ្យ Spurs ដាច់ខាតត្រូវតែឈ្នះម្ចាស់ផ្ទះ Chelsea រាត្រីនេះនាម៉ោង ២៖០០នាទី យប់នេះ (ម៉ោងនៅកម្ពុជា) ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chelsea