CamNews

តារា 

តិចអត់ស្គាល់អាយុពិតប្រាកដរបស់អ្នកដឹកនាំរឿង "First they killed my father" នាង Angelina Jolie !

ព័ត៌មានកំសាន្ត ៖ តារាហូលីវូដដែលមានឈ្មោះល្បីខ្លាំង នាង Angelina Jolie ដែលជាអ្នកដឹកនាំសម្តែងរឿង  "First they killed my father" ដែលជាសាច់រឿងឆ្លុះបញ្ចាំងពីជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងរបបខ្មែរក្រហម និងរស់នៅយ៉ាងលំបាកវេទនាក្នុងសម័យអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំរួចផុតពីជីវិតដែលរស់នៅដូចក្នុងនរក ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Angelina Jolie បានបើកសម្ពោធជាលើកដំបូង​នៅឯប្រាសាទអង្គរវត្ត ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ ព្រមទាំងមានវត្តមានកូនៗរបស់នាងទាំង ៦ ដួង រួមទាំង ក្មេងប្រុសដែលតារាហូលីវូដ Angelina Jolie យកទៅចិញ្ចឹម ពេលនេះធំធាត់ ហើយសង្ហាទៀតផងនោះគឺ Maddox ដែលមានកំណើតនៅលើទឹកដីប្រទេសកម្ពុជា ។ 

បើយើងងាកមកចាប់អារម្មណ៏ជាមួយនិងអតីតភរិយា លោក Brad Pitt គឺនាង Angelina Jolie ដែលជាអ្នកដឹកនាំដ៏អស្ចារ្យ ព្រមទាំងតារាហូលីវូដល្បីឈ្មោះម្នាក់ ។ ទម្រាំតែមានកេរ្តិ៍ឈ្មោះល្បីដូចថ្ងៃនេះនាងបានឆ្លងកាត់នៅឧបសគ្គក៏មិនតិចដែរ ហើយនិយាយអំពីអាយុពិតប្រាកដរបស់តារាស្រីរូបនេះវិញ ក្នុងឆ្នាំនេះមានអាយុ ៤១ ឆ្នាំហើយ ។ នាងកើតនៅក្នុងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៧៥ ៕








ដោយ ៖ គន្ធា


ប្រភព ៖ វីគី 


Tags: Angelina Jolie Brad Pitt