CamNews

តារា 

ស្គាល់នាយ ចយ ក្នុងរឿងបុព្វេសន្និវាសទេ? ចង់រឿងរ៉ាវខ្លះៗក្នុងជីវីតពិតរបស់គាត់ទេ?

ថៃ ៖ ត្រឹមមួយប្រាវ លោក Witsarut Himmarat ដែលមហាជនស្គាល់ថា ជាតួអ្នកបម្រើរូបសង្ហាឈ្មោះ នាយ ចយ ក្នុងរឿងបុព្វេសន្និវាស បានទទួលនូវប្រជាប្រិយភាពយ៉ាងច្រើនកុះករ ។ មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងរូបនេះ ក៏ក្លាយជាទីចាប់អារម្មណ៍របស់មិត្តៗនារីផងដែរ ព្រោះតែរូបរាងដ៏សង្ហា និងកាយវិកាយដ៏គួរឲ្យស្រលាញ់របស់លោក ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ថ្ងៃនេះ Camnews នឹងលើកយកមកនូវរឿងរ៉ាវខ្លះក្នុងជីវីតពិតរបស់លោក Witsarut Himmarat​ ឲ្យទស្សនិកជនបានស្គាល់ ។ 

១. កាត់កើតនៅថ្ងៃទី ០៦ ខែមករាឆ្នាំ ១៩៩៣ ហើយសព្វថ្ងៃតារាសម្តែងរូបនេះមានវ័យ ២៥ ឆ្នាំហើយ ។ 

២.​ តារាថៃរូបនេះមិនមែនជាកូនទោលនោះទេ ពោលគឺលោក គាត់មានបងស្រីបង្កើតម្នាក់ទៀត ។ 

៣. ក្រៅពីអាជីពជាអ្នកសិល្បៈ តារាសម្តែងរូបនេះមានជំនាញលេងហ្គីតា ចម្រៀង និងរាំ ។ 

៤.​ កំលោះសង្ហារូបនេះបានក្លាយជាតារាសម្តែង ក្រោយចូលរួមក្នុងកម្មវិធី មួយនៅក្នុងឆ្នាំ ២០១២ ។ 

៥. រឿងដំបូងដែលលោកគឺ น้องใหม่ร้ายบริสุทธิ์ ។ 

៦. ដូចដែលបានលើកឡើងខាងលើ Witsarut ត្រូវបានមនុស្សភាគច្រើនស្គាល់ ក្រោយសម្តែងរឿង បុព្វេសន្និវាស ។ 

៧. មិនយូរទៀតទេ តារាសម្តែងវ័យ ២៥ ឆ្នាំរូបនេះ និងលេចមុខក្នុងរឿង Fahfak Ruk ក្នុងឆ្នាំ ២០១៨ នេះតែម្តង ។ 

៨. ដំណឹងល្អសម្រាប់មិត្តនារីៗគឺ គាត់នៅមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ ។ 

៩. សព្វថ្ងៃតារាសម្តែងរូបនេះធ្វើការនៅក្រោមស្ថាប័ន Broadcast Thai TV ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate