CamNews

តារា 

នៅសុខៗស្រាប់តែ អតីតតារាចម្រៀង លោក សាពូន មីដាដា បង្ហោះសារយ៉ាងវែង!!

ភ្នំពេញ ៖ មហាជនភាគច្រើនប្រហែលជាធ្លាប់ស្គាល់រួចមកហើយ អតីតតារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក សាពូន មីដាដា គាត់ក៏មានឈ្មោះល្បីផងដែរកាលដែលគាត់បានឈានជើងចូលក្នុងផលិតកម្មនេះដំបូង ។ ហើយកាលពីថ្ងៃទី ២៤ ខែមេសា កន្លងទៅនេះ លោកបានបង្ហោះសារមួយឃ្លា ដែលធ្វើឲ្យអ្នកនិយមលេងអិនធឺណិត មានការងើយឆ្ងល់យ៉ាងច្រើន ។ ប៉ុន្តែបើយោងតាមមតិភាគច្រើនបានគិតសឹងតែដូចៗគ្នាថា លោក សាពូន មីដាដា ហាក់នឹកដល់សម្លេងដែលលោកធ្លាប់ច្រៀង និងអនុស្សាវរីយ៍ជាច្រើនដែលខ្លួនធ្លាប់បានប្រលូកក្នុងវិស័យសិល្បៈកន្លងមក ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

នៅក្នុងនោះផងដែរ អតីតតារាចម្រៀងរូបនេះបានលើកឡើងថា "14ឆ្នាំមុន 14ឆ្នាំក្រោយ ពេលវេលាចេះតែរសាត់ទៅបាត់ឈឹង គ្មាននឹកស្រណោះយើងប៉ិនសសៃសក់ឡើយ មានតែដួងចិត្តយើងទេ ដែលតែងតែផ្ទុកនូវកម្រងអនុស្សាវរីយ៍ឡើងគរជាកំនរកំពស់ភ្នំ ហើយនឹកឃើញម្តងៗធ្វើឲ្យមានសេចក្តីសុខផង ឈឺចាប់ផង លាយឡំគ្នាដូចសម្លចាប់ឆាយ ខែចូលឆ្នាំចិនអ៉ីចឹង ...." ៕



ដោយ ៖ គន្ធា