CamNews

តារា 

Lee min ho ខឹងខ្លាំងរហូត ដាក់​ពាក្យ​បណ្តឹង ​ប្តឹង​អ្នក​ប្រើ​ប្រាស់អិនធឺណិតដោយសារតែ.....

ព័ត៌មានកំសាន្ត ៖ តារាសម្តែងវ័យ ២៩ ឆ្នាំ លោក Lee Min Ho  បានប្រកាសធ្វើសង្គ្រាមជាមួយនឹងបណ្តាអ្នកប្រើប្រាស់អិនធឺណិតជាថ្មីម្តងទៀត ដោយបានដាក់ពាក្យបណ្តឹងជាផ្លូវការមួយដើម្បីប្តឹងអ្នកសរសេរព័ត៌មានមួលបង្កាច់ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងពេញទំហឹង ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានមួយផលិតកម្ម MYM Entertainment បាននិយាយថា ពួកគេបានចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយជំហានដំបូងដើម្បីប្តឹងអ្នកសរសេរព័ត៌មានមួលបង្កាច់ក្នុងបំណងបំផ្លាញកិត្តិយសរបស់ខ្លួន តារាសម្តែងរូបនេះបានដាក់ដាក់ពាក្យបណ្តឹងទៅកាន់ស្នងការប៉ូលីសសង្កាត់  Gangnam រួចរាល់អស់ហើយ ។

ភ្នាក់ងារដដែលបានបន្ថែមទៀតថា កាយវិការដ៏អាក្រក់បំផុតរបស់ពួកអ្នកមួលបង្កាច់គឺពួកគេបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតប្រាកដអំពី Lee min ho និងបានវាយប្រហាររូបគាត់ផ្ទាល់តាមរយៈសារមួលបង្កាច់ ។

Lee min ho កំពុងរងនូវការប្រមាថ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគាត់ទៀតផង ហើយអ្នកគាំទ្រជាច្រើនក៏កំពុងព្រួយបារម្ភចំពោះរឿងនេះដែរទាំងភ្នាក់ងារ និងតារាផ្ទាល់បានប្រកាសថា នឹងចាត់វិធានការក្តៅដើម្បីប្តឹងអស់អ្នកដែលបង្កហេតុ និងមិនបើកចំហឱកាសសម្រាប់ការផ្សះផ្សាគ្នានោះឡើយ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Koreaboo


Tags: Lee min ho