CamNews

តារា 

សម្រស់របស់បវរកញ្ញាចក្រវាឡឆ្នាំ ២០១៣​ ទាក់ភ្នែកទស្សនិកជន និងសារព័ត៌មានជាច្រើន

គ្រាន់តែឈ្មោះបេក្ខនារីភីលីពិន Megan Young ត្រូវបានគេប្រកាសឡើង ទទួលម្កុដរាជនី
សម្រស់បវរកញ្ញាចក្រវាឡ ឆ្នាំ ២០១៣ ភ្លាម នាងក៏ទទួលបាន ការចាប់អារម្មណ៍ភ្លាមៗផង
ដែរ ពីសំណាក់ទស្សនិកជន និងសារព័ត៌មានទូទាំងពិភពលោក ។



សម្រស់របស់នាង បាននាំអោយគេស្រាវជ្រៀវ ជីវិតរបស់នាង កាលពីមិនទាន់បានតំណែង
នេះ ។ តាមពិតទៅនាង Megan Young គឺជាតារាសំដែង តារាម៉ូដែល និងពិធីការនី ដ៏មាន
ប្រជាប្រិយភាព មួយរួចទៅហើយ នៅឯប្រទេសភីលីពិន ។ រឿងដែលនាងទទួលបានការ
គាំទ្រច្រើនជាងគេគឺ " Misibis Bay " ។

New Miss World 2013 beauty glamor left 3

ជាមួយគ្នានោះផងដែរ រូបភាពកាលពីអតីតកាល របស់នាងជាច្រើន ត្រូវបានគេរកឃើញនិង
លើកយកផុសសារជាថ្មីម្តងទៀត ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ។ ជាមួយនិងរូបពី
អតីតកាលរបស់នាង ធ្វើអោយទស្សនិកជននិយាយថា នាងពិតជាស្អាតបែបធម្មជាតិត តាំង
តែពីដើមមកមែន ហើយនាងក៏មិនដែលមានរឿងអាស្រូវអ្វីដែរ ៕

New Miss World 2013 beauty glamor left 8

New Miss World 2013 beauty glamor left 11



Tags: miss universe star entertainment miss philippine miss world megan young philippine