CamNews

តារា 

ប្រវត្តិដ៍អស្ចារ្យដែលអ្នកមិនធ្លាប់ដឹងពី កំពូលតារាចម្រៀង លោក ហេង ពិទូ !

ព័ត៌មានកំសាន្ត ៖ ប្រវត្តិរូបខ្លះដែលអ្នកមិនធ្លាប់បានដឹងពីកំពូលតារាចម្រៀង លោក ហេង ពិទូ ដូច្នេះសូមទៅធ្វើការស្វែងយល់ទាំងអស់គ្នា ៖ លោក ពិទូ កើតនៅក្នុងរាជធានីភ្នំពេញ លោកមានបងប្អូនបង្កើតតែ ២ នាក់ប៉ុណ្ណោះ ។ គាត់បានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ ១៩៩៧ នៅវិទ្យាល័យ អនុវត្ត ។ គាត់បានចូលរួមនៅក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៤ និងបានចាប់ផ្តើមអាជីពជាអ្នកចម្រៀងរបស់គាត់នៅក្នុងឆ្នាំ ១៩៩៩ ជាផ្លូវការ ។ ដំបូងឡើយគាត់បានចាប់ផ្តើមអាជីពជាអ្នករាំនៅតាមឆាកតន្រ្តីនានា ក្រោយមកគាត់ក៏បានចាប់អាជីពជាអ្នកចម្រៀង ដែលគាត់ជាសមាជិកម្នាក់នៅក្នុងក្រុម MKS អស់រយៈពេល ៣ ឆ្នាំ ។ បន្ទាប់ពីការរំសាយក្រុមនេះគាត់បានហាត់ច្រៀងក្នុងក្លឹប និងបានចាប់ផ្តើមហាត់ច្រៀងតែម្នាក់ឯង ។ អំឡុងពេលពេលនោះគាត់មានក្រុមតន្រ្តីផ្ទាល់ ដែលមិត្តភក្តិគាត់ជាអ្នកសរសេរបទចម្រៀងឲ្យគាត់ច្រៀង ហើយគាត់ជាអ្នកនិពន្ធបទភ្លេង ។​ ដោយសារតែមានការគាំទ្រពីសំណាក់អ្នកស្តាប់ បានធ្វើឲ្យគាត់មានកម្លាំងចិត្ត ក្នុងការបន្តអាជីពនេះរៀងមក ។​ ពីដំបូងឡើយឪពុកម្តាយរបស់គាត់មិនយល់ស្របជាមួយនិងការសម្រេចចិត្តឲ្យរូបគាត់ចូលមកប្រលូកនៅក្នុងវិស័យសិល្បៈឡើយ ប៉ុន្តែរូបគាត់ប្រាកដក្នុងចិត្តថា គាត់មានបេះដូងជាអ្នកសិល្បៈនិងបានខិតខំប្រឹងប្រែងរហូតដល់ឪពុកម្តាយរបស់គាត់ គាំទ្រយ៉ាងពេញទំហឹង ។ 

គួរបញ្ជាក់ឲ្យដឹងថា បទចម្រៀងដែលទទួលបានការពេញនិយមយ៉ាងខ្លាំងបំផុត គឺមាន ២ បទ ហើយបទទី ១ មានចំណងជើងថា "នៅបារម្ភសង្សារក្មេង" និងបទមួយទៀតគឺ "ស្រលាញ់គ្នាឲ្យស្លាប់ចុះថ្លៃ" ៕







ដោយ ៖ គន្ធា

 

ប្រភព ៖ ម៉ាកាសីន