CamNews

តារា 

អបអរសាទរ! កូនស្រីសម្តេច តោជោ ហ៊ុនសែន សម្រាលបុត្រដោយសុវត្ថិភាព

ភ្នំពេញ ៖ យោងតាមបង្ហោះរបស់ពិធីករ វ័យកណ្តាល លោក ជា សុវណ្ណារិទ្ធ និងតារាសម្តែងផ្សេងៗជាច្រើនដួងប្រចាំស្ថានីយ័ទូរទស្សន៍បាយ័ន បានធ្វើការអបអរសាទរដល់ថៅកែស្រីរបស់ខ្លួន គឺលោកជំទាវ ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់ សម្តេច តោជោ ហ៊ុនសែន ។ ពេលនេះលោកជំទាវ ត្រូវបានគេដឹងថា សម្រាលបុត្រដោយសុវត្ថិភាព ហើយកំពុងគេងសម្រាកនៅមន្ទីរពេទ្យ។ 

គួរបញ្ជាក់ឲ្យដឹងថា លោកជំទាវ ហ៊ុន ម៉ាណា បានសម្រាលបុត្រកាលពីថ្ងៃទី​ ០៨ ខែកញ្ញា ឆ្នាំ ២០១៧ ម្សិលមិញនេះ ៕


ដោយ ៖ គន្ធា


Tags: Hun Sen Hun Mana