CamNews

តារា 

ល្បីថារូបសម្រស់ ទេព សម្ជស្ស ស្អាត ប៉ុន្តែបើបានឃើញប្អូនស្រីវិញ ដឹងតែសរសើរមិនដាច់ពីមាត់ម្មង

ភ្នំពេញ ៖ តារាសម្តែងស្រីដែលគ្រងដំណែងតួឯកជាច្រើនរឿង គឺកញ្ញា ទេព សម្ជស្ស ត្រូវមហាជនសរសើរមិនដាច់ពីមាត់ឡើយចំពោះរូបសម្រស់ដ៏ស្រស់ផូរផង់ សាច់សខ្ចី គួរឲ្យស្រលាញ់របស់កញ្ញា ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ បើបានឃើញប្អូនស្រីបង្កើតរបស់តារាសម្តែងរូបនេះវិញ ដឹងតែសរសើរមិនដាច់ពីមាត់ម្មង ។ 

ទេព ចិន្តា ត្រូវបានគេដឹងថា គឺជាប្អូនស្រីបង្កើត របស់ កញ្ញា ទេព សម្ជស្ស ដែលជាតួស្រីក្នុងរឿង "ភក្តីស្នេហ៍ទ្វេភព" មានរូបសម្រស់មិនអន់ជាងបងស្រីនោះឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅមិនទាន់ទេថា ទៅថ្ងៃអនាគត ទេព សម្ជស្ស នឹងឲ្យប្អូនស្រីប្រលូកក្នុងវិស័យសិល្បៈដូចជាខ្លួនដែរ ឬ ទេ ។ 

នៅចាំអីទៀត ហើយចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបថតរបស់ កញ្ញា ទេព សម្ជស្ស និងប្អូនស្រីជាមួយ Camnews ទាំងអស់គ្នា ៕






កញ្ញា ទេព សម្ជស្ស និងប្អូនស្រី 



ប្អូនស្រី ទេព សម្ជស្ស គឺកញ្ញា ទេព ចិន្តា 

 

ដោយ ៖​ គន្ធា