CamNews

ភាពយន្ត 

រឿង “អ្នកប្រមាញ់ឆ្លងភព” មានចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃបុណ្យចូលឆ្នាំចិននេះហើយ (មានវីដេអូ)

កំសាន្ត ៖ សម្រាប់អ្នកដែលចូលចិត្តរឿងប្រភេទបែបកំប្លែងៗ ឈុតឆាកប្រយុទ្ធ ស្នេហា ជាពិសេសគឺដំណើរផ្សងព្រេងតាមបង្ក្រាប និងកំចាត់បិសាចនោះ ឥឡូវនេះគឺត្រូវចិត្តហើយជាមួយខ្សែភាពយន្តរបស់លោក ឈិន ឡុង ឬ Jackie Chan គឺរឿង “អ្នកប្រមាញ់ឆ្លងភព” ដែលចូលរួមសម្ដែងដោយតារាល្បីៗជាច្រើន។ ខ្សែភាពយន្តនេះជាប្រភេទរឿងបែបព្រេងនិទាននៅក្នុងសម័យបុរាណចិនដែលរួមបញ្ចូលទៅដោយឈុតឆាកប្រយុទ្ធរវាង ឈិន ឡុង (ជាអ្នកប្រមាញ់បិសាច) មកជួយដោះស្រាយរឿងក្ដី និងតាមបង្ក្រាបពពួកអមនុស្សដែលមកបង្ករចលាចលដល់ប្រជាជននៅក្នុងភូមិជាមួយនឹងជក់ញី-ឈ្មោលរបស់គាត់។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានទុកបិសាចចិត្តល្អតាមខ្លួនដើម្បីជួយបង្ក្រាបបិសាចចិត្តអាក្រក់ដែលប៉ុនប៉ងធ្វើបាបប្រជាជន។ ដោយឡែកមានបិសាចសាហាវដែលមកអុកឡុក និងចាប់យកក្មេងស្រីនៅក្នុងភូមិរបស់គាត់ ជាហេតុធ្វើឲ្យមានការបាត់ខ្លួនក្មេងស្រីអាយុ ១៦ឆ្នាំ ជាច្រើននៅក្នុងភូមិ។ តើគាត់នឹងធ្វើយ៉ាងណាដើម្បីបង្ក្រាបបិសាចទាំងនេះហើយជួយក្មេងស្រីដែលបាត់ខ្លួនទាំងនោះមកវិញ? បើចង់ដឹង កុំភ្លេចមកទស្សនារឿង “អ្នកប្រមាញ់ឆ្លងភព” ដែលនឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ០៥ ខែកុម្ភៈ ដែលត្រូវជាថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article