CamNews

តារា 

អ្នក​គាំ​ទ្រ សឿ សុធារ៉ា ផ្ទុះ​កំហឹង​ជា​មួយ​ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់​មួយ ដែល​បាន​ប្រើ​ពាក្យ​មើល

(ភ្នំពេញ)៖ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ត្រូវបានមហាជនមើលឃើញថា រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនសូវមានទីផ្សារ ក្នុងសិល្បៈដូចមុននោះទេ ព្រោះវ័យក៏ច្រើន តារាថ្មីៗ ក៏បានប្រជែងយកទីផ្សារ ស្ទើរតែទាំងអស់ទៅហើយ។ យ៉ាងណាមិញ ថ្វីត្បិតតែ សឿ សុធារ៉ា មានវ័យជ្រេបន្តិច និងបានរៀបការរួចមានកូនទៅហើយក្ដី ប៉ុន្តែនាងកាន់តែស្រស់ស្អាត ក្រោយពី​បានកែសម្ផស្ស​ ហើយនៅតែរក្សារូបរាងដើម​បានដដែល។ ថ្មីៗនេះ សម្រាប់តារាសម្ដែង ធ្លាប់មានទីផ្សារ អ្នកនាង សឿ សុធារ៉ា បានជួបប្រទះ នូវរឿងរ៉ាវ គួរឲ្យកត់សម្គាល់មួយ ខណៈដែលម្ចាស់ហាងអនឡាញ​មួយ បានរិះគន់នាងចំៗ ក្នុងន័យបញ្ចើចបញ្ចើថា ជាតារាស៊ីមិនថ្លៃ ដូចតារាបរទេស។

អ្នកនាង សឿ សុធារ៉ា ​ត្រូវគេកត់សម្គាល់ថា កាន់តែឡូយឆាយ​ ក្នុងមួយរយៈពេលចុងក្រោយ ពោលនាងតែងតែដើរលេង ក្រៅប្រទេសញឹកញាប់ ទិញទំនិញថ្លៃៗ កប់ពពក ​កាបូបដៃ១ មានតម្លៃរាប់ពាន់ដុល្លារ ក៏នាងបានទិញប្រើដែរ ពិសេសសម្លៀកបំពាក់​ ស្លៀកសុទ្ធតែម៉ាកល្បីៗ ​ពីក្រៅប្រទេស ក្នុងនោះរ៉ូបនីមួយៗ មានតម្លៃរាប់រយដុល្លារ​ ឯណោះ។

ថ្មីៗនេះ មានហាងលក់សម្លៀកបំពាក់អនឡាញមួយ បានបង្ហោះរូបនាង ភ្ជាប់ជាមួយនឹងរ៉ូបមួយ ដែលក្នុងហាងបាននាំចូលមកលក់ ។ ប៉ុន្តែអ្នកគាំទ្រ ​សឿ សុធារ៉ា មិនអស់ចិត្តបានបង្ហោះថា «អ្នកនាង សឿ សុធារ៉ា មិនបានទិញរ៉ូប នៅក្នុងហាងនោះឡើយ គឺទិញពីក្រៅប្រទេស»។ ក្រោយពីការបង្ហោះសារ របស់អ្នកគាំទ្រ ពួកគេក៏មានការឆ្លើយឆ្លងសារ ជាមួយ​ម្ចាស់ហាងអនឡាញនោះផងដែរ​។

បន្ទាប់ពីមានការឆ្លងឆ្លើយគ្នា ជាមួយអ្នកគាំទ្រ របស់តារាសម្ដែង សឿ សុធារ៉ា រួចមក ម្ចាស់ហាងនោះបានដៀមដាមឲ្យ សឿ សុធារ៉ាថា «តារាស្រុកខ្មែរស៊ីមិនថ្លៃ ដូចតារាស្រុកគេទេ!»។ ​ជារៀងរាល់ថ្ងៃ ម្ចាស់ហាងមួយនេះ តែងតែបង្ហោះរូបតារារាល់ថ្ងៃ តែគ្មាននរណា មកតវ៉ាអី ដូចនាង សឿ សុធារ៉ា ​ទេ ព្រោះគេយល់យោគច្រើន​។ ស្របពេលនឹងម្ចាស់ហាងអនឡាញ​នេះ ក៏មានអ្នកមហាជន បាននិយាយថា គ្រាន់តែរូបថតសោះ ក៏ចិត្តកំណាញ់ម្ល៉េះ? ដោយសារតែបែបនេះ បានជាតារាស្រុកខ្មែរមិនរីកចំរើន ដូចស្រុកគេ។ ប្រិយមិត្តមួយទៀត បាននិយាយថា «នរណាហ៊ានឲ្យតម្លៃ បើគ្រាន់តែផុសរូបប៉ុណ្ណឹង ខឹងគេបាត់ទៅហើយនោះ ?»។

ទោះបីយ៉ាងណា តារាសម្ដែង អ្នកនាង សឿ សុធារ៉ា មិនបានបញ្ចេញប្រតិកម្មអ្វី តបតនោះឡើយ ពោល​នាងនៅតែស្ងៀម​ គឺមានតែអ្នកគាំទ្រ​ទេ ដែលក្លាយជាអ្នកឈឺឆ្អាល ខឹងឆេះដុំ ជំនួសនាង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង