CamNews

តារា 

ក្រុម IKON សម្រេចចិត្តធ្វើរឿងពិសេសមួយសម្រាប់ Fans ក្នុងឆ្នាំ ២០១៧

(កូរ៉េ)៖ តារាចម្រៀងក្រុម iKON បានចាប់ផ្តើមបើកទំព័រថ្មីក្នុងឆ្នាំ២០១៧ ដោយចង់បង្ហាញអ្នកគាំទ្រនូវ Instagram ផ្លូវការរប ស់ខ្លួនតាមរយៈ Twitter របស់ YG Entertainment ។

ក្នុង Instagram របស់ក្រុមតារាចម្រៀងនេះបានបង្ហាញរូបភាពនៃការសម្តែងរបស់ពួកគេជាច្រើនកាលពីឆ្នាំកន្លងទៅហើយដើម្បីស្វាគមន៍អ្នកគាំទ្រក្នុងឱកាសឆ្នាំថ្មីនេះទើប YG Entertainment ប្រកាសពីគណនី Instagram ផ្លូវការរបស់ក្រុមតារាប្រុសវ័យក្មេងទាំងនេះដើម្បីឲ្យអ្នកគាំទ្ររបស់ពួកគេបានដឹង។

មិនតែប៉ុណ្ណោះ iKON ក៏បានបង្ហោះរូបភាពក្រុមតារាចម្រៀងរបស់ខ្លួនក្នុងឈុតឆាកសម្តែងនៅពេលដែលចូលរួមកម្មវិធីពានរង្វាន់តារាវ័យក្មេងដ៏ឆ្នើមហើយដែលក្រុមក៏បានទទួលពានរង្វាន់នៅក្នុងកម្មវិធី Japan Record Awards ផងដែរ។

iKON ធ្លាប់បានទៅសម្តែងលើកដំបូងនៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង ហើយ ក៏ទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនាសឹងជុំវិញពិភពលោកដោយបានការលើកស្ទួយពី YG Entertainment ៕


ផ្តល់សិទ្ធិដោយ​ ៖ ខ្មែរថកឃីង


Tags: IKON Seoul South korea kpop