CamNews

តារា 

នាង Kimberly ថានៅមិនទាន់ចង់រៀបការ មិនមែនដោយសារម៉ាក់ Mark ទេ ប៉ុន្តែដោយសាររឿងមួយផ្សេងទៀត

ថៃ ៖ កាលពីពេលថ្មីៗនេះ លោក​ Mark prin បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតថា លោកនឹងនិយាយអំពីគំរោងរៀបការជាមួយនិងសង្សារបណ្តូលចិត្តក្រោយពីពិធីតែងតាំង បានចប់សព្វគ្រប់ ។ ហើយអ្វីដែលជាប្រធានបទក្តៅៗនោះគឺ Fans មានចម្ងល់ថា តួប្រុសក្នុងរឿង "អ្នកលេងគុនដំបង" រូបនេះមានបានពិភាក្សាជាមួយនិងអ្នកម្តាយអំពីរឿងរៀបការនេះដែរ ឬទេ ក្នុងថ្ងៃទិវាមាតាពិភពលោក ដែលលោកបានទៅជួបគាត់នៅ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកគាំទ្រនៅតែលលេងជាមួយនិង នាង Kimberly អំពីមង្គលការខណៈពេលដែលមិត្តរបស់ខ្លួនគឺ នាង Margie Rasri ជិតចូលរោងការ នាពេលឆាប់ៗនេះហើយ ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គូស្នេហ៍របស់នាងកំពុងតែប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីសន្សំលុយទៀតផង ។ 



នៅក្នុងនោះផងដែរ តួស្រីក្នុងរឿង "សុំជាបុរសម្នាក់ក្នុងចិត្តអូន" បាននិយាយថា រូបនាងនៅមិនទាន់ចង់រៀបការនៅឡើយទេ ហើយហេតុផលនោះមិនមែនដោយសារម៉ាក់ Mark មិនពេញចិត្តនាងទេ ព្រោះនាងមានអាយុទើបតែ ២៥ ឆ្នាំប៉ុណ្ណោះ ។​ រីឯពាក្យចចាមអារាមថា អ្នកម្តាយរបស់តារាសម្តែងវ័យ ២៧ មិនចូលចិត្ដខ្លួន នាង Kimberly ក៏បានបញ្ជាក់ថា មិនមែនជាការពិតទេ ព្រោះនាងបានជួបម្តាយរបស់លោក Mark prin និងបងស្រី ដើម្បីសំណេះសំណាលគ្នាជាលក្ខណៈគ្រួសារ ខណៈពេលដែលគាត់បានមកលេងទីក្រុងបាំងកក កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ៕










ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews


Tags: Kimberly Mark prin