CamNews

តារា 

តារាស្រីកូរ៉េ​ដ៏​ស្រស់​ស្អាត Tzuyu រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​បាន​សញ្ជាតិ​តៃវ៉ាន់

(បរទេស)៖ តារាម៉ូដែលស្រីវ័យក្មេងម្នាក់ កម្ពស់ ១,៦៨ ម៉ែត្រ ដែលជាប់ជាតារាដ៏ស្រស់ស្អាតបំផុត ប្រចាំក្រុម JYP Entertainment នៅកូរ៉េខាងត្បូង គឺនាង Tzuyu នៅពេលនេះ បានប​ង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកគាំទ្រនាង បន្ទាប់ពីលេចឮដំណឹងថា ក្រៅពីសញ្ជាតិកូរ៉េ គឺនាងក៏ជាពលរដ្ឋតៃវ៉ាន់ម្នាក់ដែរ មិនមែនជាចិនទៀតផង។

បញ្ហានេះកំពុងត្រូវបានគេចោទសួរ និងលើកជាចម្ងល់យ៉ាងខ្លាំង បន្ទាប់ពីមានមនុស្សជាច្រើន បានឃើញនៅក្នុងគណនីបណ្តាញសង្គម របស់ JYP Entertainment បញ្ជាក់ពីសញ្ជាតិ Tzuyu ថា នាងជាជនជាតិតៃវ៉ាន់ មិនមែនចិនឡើយ។ ការលើកឡើងបែបនេះ ត្រូវបានមនុស្សជាច្រើន ជាពិសេសពលរដ្ឋ​ចិន នាំគ្នាចូលទៅសរសេររិះគន់ តារាស្រីរូបនេះយ៉ាងចាស់ដៃ ហើយវាក៏ជាចម្ងល់មួយដែរថា តៃវ៉ាន់ជាប្រទេសឯករាជ្យមួយ ខុសពីចិនឬយ៉ាងណា?

ទោះយ៉ាងណា មិនទាន់មានការបំភ្លឺយ៉ាងច្បាស់លាស់ ពីតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់នេះ នៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Jerry Yan​ Taiwan Actor Actress Tzuyu