CamNews

កំសាន្ត 

ស្ងាត់ៗ តារាកំប្លែង អ្នកនាងខ្ញុង និងលោក កៃដ បានចូលរោងការ គួរឱ្យភ្ញាក់ផ្អើល

ភ្នំពេញ៖ ថ្ងៃនេះ គឺជាថ្ងៃពិសេសរបស់តារាកំប្លែងស្រីអ្នក​នាង ខ្ញុង ដែលបានចូលរោងជ័យ ជាមួយនឹងលោកនាយ កៃដ ក្រោយបានតស៊ូប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ក្នុងការរកទទួលទាន ក្នុងអាជីពរបសខ្លួន ស្ទើររកពេលសម្រាកមិនបាននោះ។



ពិធីមង្គលការរបស់អ្នកទាំងពីរនាព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងសប្បាយរីករាយ ដែលមានការចូលរួមពីភ្ញៀវកិត្តយសជាច្រើន ព្រមដោយស្នាមញញឹម ក្នុងការអបអរគូភរិយាស្វាមីមួយគូនេះ នៅក្នុងថ្ងៃពិសេសផងដែរ។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺអតីតតារាកំប្លែងនាយឃ្លោក ក៏បានលេចមុខមកធ្វើជាអ្នកកំដរខាងប្រុស ផងដែរ។



ពិធីមង្គលការរបស់តារាកំប្លែង ដែលមានវោហាមិនចេះរីងស្ងួតរូបនេះ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ដ និងបានអបអរដល់នាង ក៏ដូចជាស្វាមី ដែលនៅទីបំផុតបានចូលរោងជ័យជាមួយគ្នា ដូចបំណងប្រាថ្នាមែន៕