CamNews

តារា 

កីឡាករជម្រើសជាតិម្នាក់ដែលមានសង្សារអាយុច្រើនជាង ១៣ ឆ្នាំ ពេលនេះស្រាប់តែ...

ព័ត៌មានកំសាន្ត ៖ កីឡាករជម្រើសជាតិដែលធ្លាប់តែលាក់បាំងប្រវត្តិស្នេហារបស់ខ្លួនដោយសារតែមិនចង់ឲ្យមានរឿងអាស្រូវជារឿយៗ ដល់ពេលសម្រេចចិត្តបញ្ចេញវិញ ផ្អែមល្អែមរកលេខដាក់គ្មានតែម្តង ហើយពេលនេះអ្នកទាំងស្រាប់តែចាប់ដៃគ្នាទៅលេងប្រទេសជប៉ុនដល់ទៅ៤ ថ្ងៃឯណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា មិត្តស្រីរបស់លោក Jay chanathip ដែលជាកីឡាករជម្រើសជាតិ មានអាយុច្រើនជាងលោកដល់ទៅ ១៣ ឆ្នាំ ប៉ុន្តែមនុស្សទូទៅតែងតែគិតថា ស្នេហ៍ពិតមិនគិតពីអាយុ ទោះបីជាមានអាយុច្រើនក៏ដោយ ប៉ុន្តែសំខាន់អ្នកទាំង ២ ស្រលាញ់គ្នាដោយស្មោះ ។ 

ដោយយោងតាមបកស្រាយពីគេហទំព័រ sanook បានឲ្យដឹងថា លោក ​Jay chanathip និងមិត្តស្រីបានដឹកដៃគ្នាទៅលេងប្រទេសជប៉ុននិងបង្ហោះរូបថតផ្អែមល្អែមជាមួយគ្នាជាច្រើនសន្លឹកថែមទៀតផង ។ តោះទៅទស្សនារូបថតជាច្រើនសន្លឹករបស់គូស្នេហ៍មួយគូនេះនៅលើទឹកដីប្រទេសជប៉ុនទាំងអស់គ្នា ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖​ sanook