CamNews

តារា 

តារាសំដែង និងកំប្លែង Robin Williams បានធ្វើអត្តឃាតខ្លួនឯង

ពិភពលោកបានបាត់បង់អ្នកមានទេពកោសល្យដ៏អស្ចារ្យម្នាក់​ កាលពីថ្ងៃច័ន្ទ ទី១១ ខែសីហាកន្លង ទៅនេះ។ Robin Williams គឺជាតារាសំដែង និងកំប្លែង ដែលទទួលបានពានរង្វាន់ Oscar ត្រូវបានរក ឃើញថា ស្លាប់នៅអាយុ៦៣ ឆ្នាំ ដោយសារការធ្វើអត្តឃាតដ៏គួរឲសង្ស័យ។ 








Williams មានអាជីពជាតួកំប្លែងដ៏ល្បីល្បាញអស់ជាច្រើនទសវត្ស។ ក្នុងអាជីពជាតារាកំប្លែង និងជាភ្ញៀវ ដែលមានវត្តមានញឹកញាប់ក្នុងកម្មវិធី  Saturday Night Live  Williams មានកិត្តិនាម ដោយសារគាត់មានសមត្ថភាព ក្នុងការធ្វើសំលេងប្លែកៗ និងធ្វើឲមានការចាប់អារម្មណ៏ជាខ្លាំង។ គាត់បានប្រើជំនាញទាំងអស់នោះ នៅក្នុងរឿងមួយចំនួនដូចជា Mork & MindyAladdinGood Morning, Vietnam, and Mrs. Doubtfire  ដែលគាត់ធ្វើសំលេងជាមេដោះយ៉ាងស្រទន់។ ហើយថ្មីៗនេះ គាត់បានដើរតួរងប្រឈមនឹង  Sarah Michelle Gellar នៅក្នុងរឿងThe Crazy Ones ក្នុងប៉ុស្តិ៏ CBS។

ក្នុងទសវត្សឆ្នាំ ៨០ និង ៩០ Williams បានចាប់ផ្តើមធ្វើជាតារាសំដែងរឿងឲ Golden Globe ហើយបានដើរតូរនៅក្នុងរឿង ដូចជា​ Dead Poets Society  និងGood Will Hunting  ដែលគាត់បាន ទទួលពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំរបស់អាមេរិច ជាលើកដំបូង។ 

 


ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ usmagazine


Tags: Robin Williams american actor and comedian suicide