CamNews

តារា 

ឃើញការវិត្តន៍របស់ Mark prin បានញាក់សាច់!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហាមួយដួងប្រចាំប្រទេសថៃ លោក Mark prin ត្រូវបានគេសង្កេតឃើញថា រូបលោកមានការវិត្តន៍ខ្លាំងបើសិនធ្វើការប្រៀបធៀបកាលពីពេលដែលលោកទើបតែប្រឡូកក្នុងវិស័យសិល្បៈថ្មីៗនិងពេលបច្ចុប្បន្ននេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា សាច់រឿងដំបូងដែលលោកបានសម្តែងនោះគឺ "Ngao Ruk Luang Jai" តាំងពីឆ្នាំ ២០១០ មកម្ល៉េស ។ ហើយ Mark prin កាន់តែមានកេរ្តិ៍ឈ្មោះល្បីខ្លាំងឡើងៗក្រោយពីអ្នកនិពន្ធចាប់ដៃគូឲ្យសម្តែងជាមួយនិងនាង Kimberly ដែលជាមិត្តស្រីរបស់លោកនាពេលបច្ចុប្បន្ននេះ ។ មិនបានប៉ុន្មានផង Mark prin និងនាង Kimberly កាន់តែមានសន្ទុះកើនឡើងក្រោយពីបែកធ្លាយថា​ ពួកគេកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ដោយមិនមែនត្រឹមតែក្នុងសាច់រឿង ។ អ្នកទាំងពីរក៏ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗរហូតមកទល់ពេលនេះតែម្តង ។ 

បើសិនងាកមកចាប់អារម្មណ៏ជាមួយនិងសម្រស់របស់ Mark prin វិញឃើញថា លោកមានការវិត្តន៍ច្រើន ប្រសិនបើប្រៀបធៀបជាមួយនិងរូបលោកកាលពីមុន ពោលគឺវ័យកាន់តែច្រើន រូបរាងកាន់តែសង្ហាលើសមុនទៅទៀត ។ តោះកុំឲ្យខាតពេលយូរមានតែទៅទស្សនារូបថតនៅខាងក្រោមទេ ទើបដឹងថាលោកសង្ហាដល់កម្រិតណា ៕

-ចុចអាន ៖ តារាស្រីសំណព្វចិត្តរបស់នាង Yaya និង Nadech ដល់តុបតែងខ្លួនស្អាតដល់ ក ធ្វើឲ្យក្រមុំសូមខ្មាស់!





រូបថតកាលពីពេលដែល លោក Mark prin ទើបចូលប្រលូកក្នុងវិស័យសិល្បៈ







នេះគឺជារូបថតនាពេលបច្ចុប្បន្នគឺខុសពីមុនដាច់ ទាំងការស្លៀកពាក់ ការថតរូប សម្បុរស្បែក សរុបទៅគឺខុសពីមុនស្ទើរតែទាំងស្រុង


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Mark prin Kimberly Yaya