CamNews

អ្នកឡើងដល់ឋានព្រះច័ន្ទមុនគេ បានទទួលមរណភាព

លោក Neil Armstrong អ្នកអវកាសរបស់អាមេរិក ដែលជាអ្នកបានឡើងដល់ឋានព្រះច័ន្ទមុនគេ

កាលពីថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៦៩ បានទទួលមរណភាពកាលពីថ្ងៃទី ២៥សីហាកន្លងទៅ ក្នុង
វ័យ ៨២ឆ្នាំ។

យោងតាមការប្រកាសរបស់គ្រួសារ លោក Neil Armstrong បានបាត់បង់ជីវិតដោយសារផល
ប៉ះពាល់ពីការវះកាត់បេះដូង កាលពីដើមខែនេះ។ គ្រួសាររបស់លោក មិនបានអោយដឹងពីទី
តាំងដែលគាត់បានទទួលមរណភាពនោះទេ។

លោក Neil Armstrong រស់នៅក្នុងជាយក្រុង Cincinnati សហរដ្ឋអាមេរិក។ លោកធ្លាប់ជាមេ
បញ្ជាការរបស់យានអវកាស Apollo 11​ ដែលបានចុះចត់លើឋានព្រះច័ន្ទ កាលពីថ្ងៃទី ២០កក្កដា
ឆ្នាំ ១៩៦៩។ ការឡើងទៅកាន់ឋានព្រះច័ន្ទ គឺជាជំហានដ៏អស្ចារ្យមួយរបស់មនុស្សលោក។

គួររំលឹកថា លោក Neil Armstrong កើតនៅថ្ងៃទី ៥សីហា ឆ្នាំ ១៩៣០ និងបានធំឡើងនៅក្នុងរដ្ឋ
Ohio ។ Neil Armstrong បានចាប់ផ្ដើមការហោះហើរតាមយន្ដហោះ ជាមួយឪពុករបស់ខ្លួន តាំង
តែ ពីអាយុទើបបាន ៦ឆ្នាំ នេះក៏ជាចំណុចចាប់ផ្ដើមក្នុងការត្រៀមខ្លួនមួយសម្រាប់ការហោះហើរ
ទៅ
កាន់ឋានព្រះច័ន្ទដែលលោកមិនធ្លាប់បានគិត៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: First Moon die science nasa