CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA ត្រូវបាន​ស្នើឱ្យបញ្ជូនស្រោមអនាម័យទៅឱ្យមនុស្សភពផ្កាយ

អង្គការមនុស្សធម៌មួយរបស់ប្រទេសស៊ុយអែត បានស្នើឱ្យ NASA ពិចារណាទៅលើការនាំយក
ស្រោមអនាម័យទៅកាន់អវកាសដើម្បីឱ្យមនុស្សភពផ្កាយអាចប្រើប្រាស់វាពេលមកកាន់ផែនដី។

សមាគមអប់រំផ្លូវភេទប្រទេសស៊ុយអែត (RFSU) យល់ថា ទីភ្នាក់ងារអវកាសអាមេរិក (NASA) គួរ
តែនាំយកស្រោមអនាម័យទៅកាន់អវកាសដើម្បីឱ្យមនុស្សភពផ្កាយបានដឹងអំពីសារសំខាន់របស់
វា ចំពោះការរស់នៅលើផែនដី នេះបើតាមទំព័រ International Business Times ចុះផ្សាយកាលពី
ថ្ងៃទី ២៩កញ្ញា។

RFSU បានផ្ញើសារជាវីដេអូទៅកាន់ NASA កាលពីថ្ងៃទី ២៦កញ្ញាដែលជាថ្ងៃការពារកំណើតពិភព
លោក ថា “សូស្ដី NASA យើងខ្ញុំដឹងថា អស់លោក ពេលខ្លះបាននាំយកវត្ថុខ្លះឡើងទៅកាន់អវកាស
ដើម្បីឱ្យមនុស្សភពផ្កាយបានដឹងអំពីជីវភាពនៅលើផែនដី។ ប៉ុន្តែ បើតាមយើងខ្ញុំ អស់លោកបាន
ភ្លេចប្រកាសឱ្យពួកគេដឹងអំពីវត្ថុសំខាន់មួយ។ នោះគឺស្រោមអនាម័យ”។

បើតាម RFSU មនុស្សភពផ្កាយគួរតែមានស្រោមអនាម័យ ដើម្បីប្រើប្រាស់ពេលមកលេងផែនដី។
អង្គការមនុស្សធម៌នេះសង្កត់ធ្ងន់ថា ស្ដ្រីប្រមាណជា ៣០០.០០០ បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ
ដោយសារតែមានបញ្ហាទាក់ទឹននឹងការមានផ្ទៃពោះ ក្នុងនោះមាន ការរំលូតកូនគ្មានសុវត្ថិភាព និង
ការឆ្លងទន្លេ។ ក្រោយពីនេះ ក៏មានមនុស្ស១លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជីវិតអេដស៍។

RFSU បន្តថា “ស្រោមអនាម័យ ស្ដែងចេញនូវប្រការជាច្រើនអំពីមនុស្ស។ វត្ថុតូចមួយនេះ មានរូប
រាងសាមញ្ញ ប៉ុន្តែ វាមានតួនាទីសំខាន់ក្នុងការជួយដល់មនុស្សគ្រប់គ្នា ក្នុងការសម្រេចចិត្តទៅលើ
ជីវភាពរបស់ពួកគេ។ វាជួយទប់ស្កាត់មេរោគអេដស៍ និងជម្ងឺឆ្លងតាមរយៈការរួមភេទ។ ស្រោម
អនាម័យក៏ដូចទៅនឹងវិធីការពារកំណើតដទៃ វានាំមកនូវសិទ្ធិសម្រេចចិត្តថា ពេលណាត្រូវមាន
កូន”៕

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ RT


Tags: RFSU NASA ស្រោម​អនាម័យ អវកាស