CamNews

តារា 

ការពិតចឹងសោះ ទើបតារាចម្រៀង ពេជ្រ សូលីកា បាត់មុខពីសិល្បៈរាប់ឆ្នាំ

ភ្នំពេញ ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀង ពេជ្រ សូលីកា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយនិយាយអំពីរឿងដែលនាងបានបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ ។ 

នៅក្នុងដែរ នាងបាននិយាយថា "នេះជាមូលហេតុដែលខ្ញុំ មិនចង់ចេញមុខចេញមាត់ សុខចិត្តបាត់មុខរាប់ឆ្នាំ

ធ្វើអោយបងប្អូនឆ្ងល់ថាបាត់ខ្ញុំទៅណាយូរម្លះ មិនដែលឃើញមុខសោះ គិតថារាប់ឆ្នាំហើយ វាក៏លម្មហួសសម័យ អា fake account, fake page  ស្អីហ្នឹងដែរ តែឡូវមកទៀត មកម្ដងនេះក្លាហាន ហ៊ានមក addខ្ញុំទៀត ឌឺម្លេះ?

សូមផ្ញើជូនដល់ពួកគាត់ជាពិសេស នឹង ធំៗអស់ពីបេះដូង

ទង្វើរដែលប្អូនកំពុងធ្វើមិនមែនជាទង្វើរនៃការស្រលាញ់របស់ប្អូន មានមកអោយបងទេ 

គឺប្អូនកំពុងធ្វើអោយគេក្ដៅក្រហាយទៅវិញទេ មុនធ្វើអ្វីមួយ ចូរប្អូនគិតសិនមុននឹងធ្វើ តើការដែលប្អូនធ្វើចឹង វាបានផលអ្វីខ្លះសំរាប់ប្អូន? សប្បាយ? ហើយប្អូនដែលដេកគិតថា ខ្មាស់ខ្លួនអែងបន្តិចដែរទេ? នៅពេលដែលប្អូនរស់នៅក្នុងភាពក្លែងក្លាយដើរតួជាអ្នកដទៃដែលមិនមែនជាខ្លួនអែងនោះ? 
ប្អូនមិនមែនជាខ្ញុំ ប្អូនមិនយល់អារម្មណ៍មួយហ្នឹងទេ តើប្អូនដែលលឺគេនិយាយទេ ថារស់នៅកុំអោយអ្នកដទៃក្ដៅក្រហាយដោយយើង ទើបជីវិតរបស់យើងរស់នៅសុខស្រួល យល់ទេប្អូន" ។ 


ម្ចាស់ហាងបាយអូនអ៊ូករូបនេះបន្តទៀតថា "បងមិនដឹងថាប្អូន ជាស្រី រឺមួយ ជាប្រុស នោះដឹងត្រឹមថា បើប្អូនមនុស្សដូចតែបងដែរ សូមប្អូនឈប់ទៅ លុបរូប ប្ដូរឈ្មោះ បើស្រលាញ់ខ្លាំង គិតត្រឹមជា idol ក្នុងដួងចិត្តបានហើយ ព្រោះការស្រលាញ់ មិនចាំបាច់ត្រូវមកធ្វើបែបនេះទេ អរគុណខ្លាំងណាស់ប្អូន សង្ឃឹមថា អ្វីដែលប្អូនបានអាននេះ អាចជួយដាសសតិប្អូនបានខ្លះ 

ចង់ដឹងថា បើអត់ផុសរូប 2 3ឆ្នាំទៀត យល់យ៉ាងម៉េចដែរ?" 




 

ដោយ ៖ គន្ធា


Tags: Pich solika Tep Boprek