CamNews

គ្រោះថ្នាក់ 

រន្ធត់​ណាស់! ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​ជណ្តើរ​យន្ត​លែង​ដំណើរ​ការ​​១ខែ​មក​ហើយ​ ទម្រាំ​រក​ឃើញ​សព

(ប៉េកាំង)៖ កម្មករមើលការខុសត្រូវជណ្តើរយន្តក្នុងអាគារស្នាក់នៅមួយកន្លែងក្នុងខេត្ត Xi’an ប្រទេសចិន មានការភ្ញាក់ ផ្អើលជាខ្លាំង នៅពេលដែលពួកគេប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ ក្នុងជណ្តើរយន្តដែលខានដំណើរការអស់រយៈពេល១ខែមកហើយ ។

ប៉ូលិសកំពុងស៊ើបអង្កេតករណីនេះ ព្រោះសង្ស័យថាអាចពាក់ព័ន្ធនឹងរឿងមនុស្សឃាត បន្ទាប់ពីសាកសពស្ត្រី អាយុ៤០ឆ្នាំឈ្មោះ Wu ត្រូវបានរកឃើញថា នាងជាប់ក្នុងជណ្តើរយន្តដែលលែងដំណើរការអស់រយៈពេលដ៏យូរហើយ ប្រហែលជាគ្មានអាហារបរិភោគទើបជនរងគ្រោះត្រូវស្លាប់នៅទីនោះ ។

ម្ចាស់អាគារ និងកម្មករជាច្រើនត្រូវបានហៅទៅសាកសួរ ហើយពួកគេសុទ្ធតែអះអាងថា ពេលដែលបិទជណ្តើរយន្ត គឺពុំឃើញមានមនុស្សនៅក្នុងនោះទេ ប៉ុន្តែប៉ូលិសបានរកឃើញភស្តុតាងដែលអាចបញ្ជាក់ថា ស្ត្រីរងគ្រោះព្យាយាមបើកទ្វារជណ្តើរយន្ត និងស្រែកហៅមនុស្សឲ្យជួយ តែគ្មាននរណាបានឮឡើយ ។

ករណីនេះប៉ូលិសកំពុងស៊ើបបន្ថែម ហើយកម្មករដែលមើលការខុសត្រូវជណ្តើរយន្តខ្លះ អាចនឹងចោទប្រកាន់ផងដែរ បើសិនគេរកឃើញថា ពួកគេធ្វេសប្រហែសធ្វើឲ្យស្ត្រីរងគ្រោះត្រូវបាត់បង់ជីវិត ៕

 ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Chongqing KFC