CamNews

តារា 

ព្រីម លីហ្សា លេងស្ទីល​ បញ្ចេញ​ក្បាលពោះ ស្វាមគន៍ឆ្នាំ២០១៤

ភ្នំពេញៈ តារាស្រីសម្បូររឿងអាស្រូវ ស្នេហាត្រីកោណ ដែល កន្លងមកធ្លាប់តែសម្ញែង ការស្លៀក ពាក់សិចស៊ី បញ្ចេញសាច់ លើក្រោម និងនិយមស្លៀកឈុតថ្លៃៗ វ៉ាដាច់តារាស្រីក្នុងស្រុក កញ្ញា ព្រីម លីហ្សា នៅក្នុងឆ្នាំថ្មីនេះ នាងបានជ្រើសរើស ស្ទីល ថ្មីប្លែកដោយស្លៀកពាក់ បង្អួតសាច់ ក្បាលពោះ សរខ្ចីទាមទារ ការចាប់អារម្មណ៍ បន្ថែមមួយកម្រិតទៀត ។

ជាធម្មតាសម្រាប់អ្នកសិល្បៈ ពួកគេតែងតែខំរិះរកអ្វីដែលថ្មី ប្លែកយកមកបម្រើអារម្មណ៍ និងទាក់ ទាញការចាប់អារម្មណ៍ ពីទស្សនិកជនមិនដាច់នោះទេ ។ក្នុងនោះ កញ្ញា ព្រីម លីហ្សា ក៏ជាតារា ស្រីមួយ ដួងដែលទាក់ទាញ បានការចាប់អារម្មណ៍ ពីយុវវ័យមិនតិចទេ ដោយកន្លងមក នាងធ្លាប់ តែស្លៀកពាក់ បញ្ចេញដើមទ្រូង បញ្ចេញសាច់ខើច លើខើចក្រោម ប៉ុន្តែនៅ ក្នុងឆ្នាំថ្មីនេះ នាងបាន បញ្ចេញស្តាយថ្មី ប្លែកស្លៀកពាក់ បញ្ចេញក្បាលពោះ ជាមួយសាច់សរៗ ដើម្បីធ្វើឲ្យប្លែកភ្នែក និង ទាក់ទាញការចាប់អារម្មណ៍ បង្កើនប្រជាប្រិយភាព ។

ចង់ដឹងថាស្ទីលថ្មីរបស់ តារាស្រីកូនកាត់បីសាសន៍នេះ មាន ការចាប់អារម្មណ៍ពីកន្លង់ៗ និង ទស្សនិកជន ដល់កម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: prim liza entertainment khmer star actress ព្រីម លីហ្សា