CamNews

តារា 

លោក Aaron Kwok ប្រកាសថា កំពុងមានទំនាក់ទំនង ស្នេហ៍ជាមួយ ម៉ូដែលសិចស៊ី Moka

ចិន៖ តារាចម្រៀង និងជាតារាសម្តែងដ៏ល្បីល្បាញ ហុងកុងវ័យ ៥០ Aaron Kwok ថ្មីៗនេះបានប្រកាសថា ខ្លួនកំពុងមានទំនាក់ទំនង ស្នេហាជាមួយម៉ូដែលសិចស៊ីនាង Moka ។

ព័ត៌មាន Chines Gossip បានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥នេះថា តារាសម្តែង Aaron Kwok បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលក្រោយ បង្ហោះរូបភាពមួយន្លឹកនៅក្នុង Weibo របស់ខ្លួនកាន់ដៃម៉ូដែល វ័យ២៧ឆ្នាំ នាង Moka និងសរសេរពាក្យដ៏ផ្អែមមួយឃ្លាថា “ ចាប់ពីពេលនេះខ្ញុំត្រូវបើកឡាន ឲ្យយឺតបន្តិច”  និង Tagឲ្យ Weibo របស់ស្រីស្អាត Moka ទៀតផង ។

ដំណឹងស្នេហា របស់តារាជើងចាស់ Aaron Kwok  បានក្លាយជា ប្រធានបទក្តៅ ដោយសារ រយៈពេល ៣១ឆ្នាំ តាំងពីប្រឡូក ក្នុងវិស័យសិល្បៈ តារាសម្តែងរូបនេះ មិនដែលបង្ហាញពី ទំនាក់ទំនងស្នេហ៍ ឲ្យអ្នកណាដឹងនោះទេសូម្បីតែចំណងស្នេហ៍ ៧ឆ្នាំជាមួយមិត្តស្រី ជាតារាម៉ូដែលនាង  Lynn Hung ក៏តារារូបនេះ មិនធ្លាប់ប្រកាស ឲ្យអ្នកណាដឹងដែរ ។

ម៉ូដែលមុខ ស្រទន់ នាង Moka មានដើមកំណើត មកសៀងហៃ និងជាម៉ូដែលមាន ឈ្មោះបោះសម្លេង ម្នាក់ផងដែរនៅតំបន់អាស៊ី ប្រហាក់ប្រហែល និងនាង Angelababy  ហើយ Moka ជាម៉ូដែលល្បី ប្រចាំទស្សនាវដ្តី “soccer babe” ។

មុនពេល Aaron Kwok បង្ហាញជាសាធារណៈ ក៏មានទស្សនាវដ្តីមួយ ចុះផ្សាយព័ត៌មាន និងមានរូបភាពអ្នកទាំងពីរដើរលេង ជាមួយគ្នានៅហុងកុងផងដែរ ដោយបញ្ជាក់ថា Aaron និងម៉ូដែលសិចស៊ីរូបនេះ ទាក់ទងគ្នា បានជាងមួយឆ្នាំ ហើយ Aaron Kwok ក៏ត្រូវបាន មតិមួយចំនួនរិះគន់ផងដែរថា ស្រលាញ់ក្មេងស្រី ដែលមានអាយុប្រហែលកូន  តែតារាវ័យជ្រេ Aaron និយាយថាខ្លួនមិនខ្វល់និងមតិរិះគន់ទាំងនោះទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Aaron Kwok China Int news Star news