CamNews

តារា 

តា​រា​កំប្លែង​នាង តន្តុប​អ៉ឺត ជួបស្នេហ៍​ពិត សម្រេច​ចិត្ត រៀប​ការ​ស្ងាត់ៗ​ជា​មួយ​ស្វាមី​វ័យ​ក្មេង

(ភ្នំពេញ)៖ តារាកំប្លែងមានល្អិត ស្ថិតនៅក្រុមនាយ កុយ គឺនាង តន្តុបអ៉ឺត កាលពីថ្មីៗនេះ​ បានស​ម្រេ​ចចិត្តចូលរោងជ័យ ជាផ្លូវការជាមួយអនាគតស្វាមីវ័យក្មេង ដែលបានស្រឡាញ់គ្នា អស់​រយៈ​ពេលជាច្រើនឆ្នាំ មកហើយនោះ។

បើតាមប្រភព ពីអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះភ្ជាប់ ជាមួយរូបភាពជាច្រើនសន្លឹក មកថាតារាកំប្លែងនាង កន្តុបអ៉ឺត ​បានចូលរោងការស្ងាត់ៗ​។ សិល្បៈ តារាកំប្លែងមួយរូ​ប ដែលមានរូបរាងទាបតូច ដែលគេឯងច្រើនតែហៅគាត់តគ្នាមកថា កន្តុបអ៉ឺត ដែលគាត់ធ្វើកា​រជាមួយ​នឹងក្រុមកំប្លែងនាយ កុយ ដែល​ជាតារាកំប្លែ​ងជើ ងចាស់ល្បីឈ្មោះមួយ ដែលរាល់គ្នាតែងតែចាំនឹងធ្លាប់ បានគាំទ្រកន្លងមកនេះ បានស​ម្រេ​ចចិត្តបញ្ចប់ភាព នៅលីវជាផ្លូវការហើយ។

ប្រភពដដែលនេះ បាននិយាយទៀតថា តែគេឃើញ​ថា រូបថតជាច្រើនបានបង្ហោះ នឹងមានមហាជនអ្នកលេងហ្វេសបុកជាច្រើន អបអរជាសារជូនពរ ដល់រូបនាងផងដែរ ហើយព្រមទាំងសរសើរ មិនដាច់ពីមាត់សោះឡើង ចំពោះគូរស្នេហ៍មួយនេះ ដោយពួកគេជូនពរថា «ស្នេហាមិនប្រកានវណ្ណៈ ក្រ មាន ខ្ពស់ ទាប ស ខ្មៅ អ្វីទេ សំខាន់តើមានសុភមង្គលទេ ពេលបានរស់នៅក្បែរគ្នា និងចាប់ដៃគ្នារកស៊ីធ្វើការ កុំឲ្យគេមើលងាយទៅ គឺជីវិតមានន័យបំផុតហើយ!»។

ជាមួយគ្នានឹង ការទម្លាយរូបថត នៃពិធីអាពាហ៍ពិពាហ៍ ដ៏មានអត្ថន័យគួរឲ្យស្ងប់ស្ញែង ពីសំណាក់តារាកំប្លែងមាឌតូច អ្នកនាង នាង តន្តុបអ៉ឺត នេះដែរ ក៏មានមហាជនអ្នកគាំទ្រ ជាច្រើន​បា​ន​ផ្ញើរសារជូនពរ និងសាទរចំពោះគូស្នេហ៍របស់អ្នកទាំងពីរ​ថា ជាស្នេហា​គំរូ ដែលខាងប្រុសចេះ​ស្រឡាញ់ និងមិនរើសអើងពីរូបសម្ផស្ស ព្រមទាំងអាចឈានដល់ដំណា​ក់កាល នៃជីវិត​អា​ពាហ៍ពិពាហ៍ ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង