CamNews

តារា 

MV "Gentleman" របស់ Psy នឹងចេញនៅថ្ងៃទី ១៣ មេសា នេះ

ថ្មីៗនេះ Psy បាន​បង្ហោះនៅលើ Twitter នូវរូបភាពមួយសន្លឹករបស់ខ្លួន ជាមួយនឹង Yang Hyun
Suk កំពុងមើល MV Gentleman។ បើក្រលេកមើលទឹកមុខរបស់អ្នកទាំងពីរ នៅក្នុងរូបភាព យើង
អាចសន្និដ្ឋានបានថា ប្រិយមិត្តទាំងអស់នឹងទទួលបាននូវវីដេអូកំប្លុកកំប្លែងមួយ និងមានភាពច្នៃ
ប្រឌិត មិនចាញ់អ្វីនឹង MV Gangnam Style ឡើយ។

Psy ទើបតែបញ្ចប់ឈុតសម្តែងទាំងអស់សំរាប់ MV កាលពីថ្ងៃទី ៩/៤ កន្លងទៅនេះ ហើយ ៣ថ្ងៃ
ក្រោយមក Audio បទចម្រៀង Gentleman ក៏បានបង្ហាញខ្លួនជាផ្លូវការ។ YG Entertainment ក៏បាន
ប្រកាសឲ្យដឹងថា អ្នកគាំទ្រទាំងអស់ ត្រូវរង់ចាំដល់ពេល concert របស់ Psy បានបញ្ចប់ ទើបអាច
ទស្សនាវីដេអូពិតប្រាកដ របស់ MV ដ៏ "Hot" នេះ។ Concert HAPPENING របស់ Psy នឹងសម្តែង
នៅថ្ងៃនេះ (១៣/៤) ឯពហុកីឡាដ្ឋាន Seoul World Cup។ កម្មវិធីនោះ ក៏បានចូលរួមពីសំណាក់
G-Dragon និង Lee Hi ហើយទន្ទឹមនឹងនោះ ក៏នឹងផ្សាយបន្តផ្ទាល់នៅលើ YouTube ផងដែរ។

Psy នឹងបង្ហាញ Gentleman និងក្បាច់រាំថ្មីរបស់ខ្លួនដំបូង នៅលើឆាកប្រគំតន្រ្តី HAPPENING។ សូម
រង់ចាំទស្សនាក្បាច់រាំថ្មីរបស់ Psy តើពិតជាក្បាច់រាំ "គ្រវីគូទ" ដូចអ្វីដែលបណ្តាអ្នកគាំទ្រប៉ាន់ស្មានដែរ
ឫក៏អត់ទេ?

ដោយ៖ សិលា
ប្រភព៖ K14


Tags: MV "Gentleman" Spy Yang Hyun Suk entertainment korean stars