CamNews

កំសាន្ត 

អបអរសាទរ! កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មានផ្ទៃពោះហើយ!

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាង Post រូបក្នុងគណនីហ្វេសប៊ុកជាផ្លូវការរបស់នាង។



បើយោងតាមគណនីហ្វេសប៊ុក និងគណនី​instagram ជាផ្លូវការរបស់នាង បានផុសរូបមួយសន្លឹក បញ្ជាក់ថា ពេលនេះនាងកំពុងតែមានផ្ទៃពោះ អ្នកនាង ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យមួយឃ្លាដ៏មានន័យថា៖ «ពួកយើងកំពុងរង់ចាំការមកដល់របស់គាត់...! We are waiting for you baby…»

ក្រោយពីទទួលបានដំណឹងនេះ មានអ្នកគាំទ្រជាច្រើន ចូលទៅ Comment សម្តែងការរីករាយ ចំពោះចំណងដៃអាពាហ៍ពិពាហ៍ដ៏មានតម្លៃ របស់នាង ជាមួយស្វាមី៕






 

អត្ថបទ៖ ចំរើន