CamNews

តារា 

កំពូលតារាល្បីប្រចាំហុងកុង នាង Eliza នឹងរៀបការនៅខែក្រោយ ប៉ុន្តែរឿងក្រេបទឹកឃ្មុំ.....

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីតារាសម្តែងស្រីនាង Leanne Li នាង Linda Chung និងនាង Grace Wong បានរៀបមង្គលការរួចហើយ ទស្សនិកជនកំពុងតែមានការសង្ស័យថា នឹងឈានចូលដល់កំពូលតារាសម្តែងល្បីប្រចាំប្រទេសហុងកុង នាង Eliza Sam ជាមិត្តរបស់តារាស្រីទាំង ៣ ដួងខាងលើនេះ ។ 

ហើយកាលពីពេលថ្មីៗនេះ មានពាក្យចចាមអារាមថា តារាសម្តែងស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB នាង Eliza បានវិលត្រលប់ទៅស្រុកកំណើតដើម្បីរៀបចំពិធីមង្គលការជាមួយនិងមិត្តប្រុសរបស់នាង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ jaynestars បានឲ្យដឹងថា​ នាង Eliza និងមិត្តប្រុសរបស់នាងបានចាប់ផ្តើមទាក់ទងគ្នាតាំងពីដើមឆ្នាំ ២០១៥ មកម្ល៉េស ហើយមានពាក្យចចាមអារាមមួយទៀតថា ពួកគេបានភ្ជាប់ពាក្យជាមួយគ្នានៅចុងឆ្នាំ ២០១៥ ។ 

យោងតាមប្រភពជិតដិតរបស់ Eliza ចំពោះការរៀបការរបស់នាងនៅក្នុងទីក្រុង Vancouver គឺនាងចង់ប្រារព្ធធ្វើឡើងតាមរបៀបសាមញ្ញ ហើយអញ្ជើញតែមិត្តជិតដិតរបស់នាងតែប៉ុណ្ណោះ ។ អ្វីដែលសំខាន់នោះគឺការចុះលិខិតអាពាហ៍ពិពាហ៍របស់ពួកគេទាំង ២ រីឯការរៀបការគឺគ្រាន់តែជាការបំពេញមុខមាត់ឲ្យខ្លួននាងផ្ទាល់ និងក្រុមគ្រួសារតែប៉ុណ្ណោះ ។ 

បន្ទាប់ពីរៀបការហើយ នាង Eliza និងអនាគតស្វាមី នឹងឆ្លៀតពេលនាំគ្នាទៅក្រេបទឹកឃ្មុំ ហើយឆាប់ត្រលប់មកវិញដើម្បីថតរូប Heart and Greed <溏心風暴3> បន្តជាមួយនិងតារារួមអាជីពរបស់នាងគឺ លោក Bosco Wong និង Louise Lee ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ jaynestars