CamNews

តារា 

សាន ស្រីឡៃ៖ «បងស្រី ពេជ្រ សោភា ជាអ្នកធ្វើឲ្យក្មេងល្ងង់ម្នាក់នេះ ស្គាល់នូវអ្វីដែលហៅថា សិល្បៈ!»

(ភ្នំពេញ)៖​ ដូចអ្វីដែល សាន ស្រីឡៃ ធ្លាប់​តែមានក្តីស្រមៃ ចង់ក្លាយជាតារាចម្រៀងដ៏ល្បីមួយរូបនោះ បច្ចុប្បន្នអតី​ត​បេ​ក្ខនារី កម្មវិ​ធីប្រឡង​ច​ម្រៀងលំដាប់ថ្នាក់ ពិភពលោក «The Voice Cambodia» រដូវកាលទី២ អ្ន​កនា​ង សាន ស្រីឡៃ បានប្រកាសស្នើ​ឲ្យ​ទស្សនិកជនគាំទ្រ នូវចម្រៀងថ្មីរបស់នាង ចេញលើ​ក​ដំបូងប្រចាំ​ផលិតកម្មភ្លេងរីខត គឺបទចម្រៀង Original Song មានចំណងជើងថា «នឹកគេស្ទើរស្លាប់ខ្លួ​នហើយ!»។​

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រី មកពីខេត្តបន្ទាយមានជ័យ អ្នកនាង សាន ស្រីឡៃ មុននេះបន្តិច បានសរសេរបង្ហោះភ្ជាប់ ជាមួយឃ្លីបវីដេអូចម្រៀងរបស់ខ្លួន​ថា «មិនដឹងថា អាមិចអាម៉ាទេ សាន ស្រីឡៃ អើយ...! តែយ៉ាងណានាងខ្ញុំ សូមអគុណសម្រាប់ការគាំទ្រ របស់ពុកម៉ែបង បងប្អូន និងមិត្ដៗជាទីស្រឡាញ់ទាំងអស់គ្នា អរគុណ ដែលអ្នកទាំងអស់គ្នា ធ្វើឲ្យខ្ញុំមា​នថ្ងៃនេះ ហើយពិសេសនោះ គឺសូមអគុណដល់​គ្រូរបស់ខ្ញុំ គឺបងស្រី ពេជ្រ សោភា គឺគាត់តែម្នាក់​ដែ​លបានផ្ដល់ភាពខ្វះខាត ដែលខ្ញុំមាន គាត់ព្យាយាមធ្វើឲ្យក្មេងល្ងង់ម្នាក់នេះ ឲ្យស្គាល់នូវអ្វីដែលហៅថាសិល្បៈ»។

អ្នកនាង សាន ស្រីឡៃ បាន្តថា «ខ្ញុំហ្នឹងធ្វើតាមដំបូន្មានរបស់បងរហូតទៅ អរគុណខ្លាំងណាស់ បើគ្មានការស្រឡាញ់ពីបងៗទាំងអស់នោះ ម្ល៉េះពេលនេះក្ដី​បំណង សាន ស្រីឡៃ មិនដឹងថា យ៉ាងមិចឡើយស្រឡាញ់ SP ស្រឡាញ់ក្រុម SP ទាំងអស់។ ខ្ញុំមានបទផ្ទាល់ខ្លួនហើយសង្ឃឹមថា ពុកម៉ែបងប្អូន និងមិត្ដៗស្រលាញ់គាំទ្រទាំងអស់គ្នា អរគុណច្រើនចា៎!»។

សូមបញ្ជាក់ថា បទ Original Song ​ដែលច្រៀង​​ដោយតារាស្រីរូប​ស្រស់សោភា អ្ន​កនាង សាន ស្រីឡៃ គឺ​ជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ថ្មី ដោយ ទ្រី សក្កដា និងនិពន្ធបទភ្លេងថ្មី ដោយ មាស សុគន្ធ ។ បទ «នឹកគេស្ទើរស្លាប់ខ្លួ​នហើយ» ដែលទើបត្រូវបានប្រកាស ចេញលក់ឆាប់ៗនេះ ដោយផលិតកម្មភ្លេងរីខត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង