CamNews

តារា 

នាង Kim Doyeon ​ខ្លាច​រូប​រាង​ខ្លួន​ឯង នៅពេល​សម្តែង​លើ​ឆាក (Video Inside)

(កូរ៉េ)៖ នាង Kim Doyeon សមាជិកក្នុងក្រុម តារាចម្រៀង I.O.I ដែលថ្មីៗនេះ ទើបនឹងប្រកាសថា I.O.I ក៏គ្រោងនឹងរំសាយ សមាជិកក្រុមដែរ បន្ទាប់ពីការប្រកាសជាផ្លូវការ របស់ក្រុមតារាចម្រៀង 2NE1 នោះ ទើបនឹងឡើងសម្តែងនៅលើ ឆាកតន្ត្រី Yang Namja ដោយនាងនិយាយថា មិនចូលចិត្តមើលការសម្ដែងរបស់ខ្លួនឯង កាលពីអតីតកាលឡើយ ក្រោមហេតុផលថា នាងមើលទៅខ្លួនឯងដូចជាធាត់ណាស់។

ទោះបីយ៉ាងណា តារាស្រីដែលជា តារាចម្រៀង និងជាតារាម៉ូដែលរូបនេះ នៅតែមើលទៅស្រស់​ស្អាត ក្នុងក្រសែភ្នែកទស្សនិកជន បើទោះជានាងហាក់ដូចជាមិនចូលចិត្ត ការសម្តែងរបស់ខ្លួននៅពេលខ្លះ ក៏ដោយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Doyeon