CamNews

តារា 

តារាទោល ច្រើនតែឆាប់ស្លាប់ជាង តារាដែលមានក្រុម

បើតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថារាល់តារាដែលធ្លាប់មានក្រុមតន្រ្តីហើយបាន
ចាកចេញពីក្រុមតន្រី្តមកធ្វើជាតារាទោលច្រើនតែស្លាប់មុនអតីតមិត្តរួមក្រុមរបស់ខ្លួន។

ឧទាហរណ៍ដូចជានាង Amy Winehouse គឺមានឱកាសក្នុងការស្លាប់ច្រើនជាងអតីតមិត្តរួមក្រុម
Rolling Stones របស់នាងកាលពីមុន ហើយករណីនេះគឺមិនគិតថាគេជាពួកមកពីអ៊ឺរ៉ុប ឬអាមេរិក
ខាងជើងនោះទេ។ បើតាមការសិក្សាបានឱ្យដឹងថាមិត្តរួមក្រុមទាំងនោះគឺមានសារសំខាន់ណាស់
ក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាហាមខាត់កុំឱ្យប្រើប្រាស់គ្រឿងញៀន និងសុរាជា
ដើម។

ការសិក្សាទាំងនេះត្រូវបានគេសិក្សាយ៉ាងច្បាស់លើតារាល្បីជាច្រើនដែលមានប្រវត្តិចាប់តាំងពី
ឆ្នាំ ១៩៥៨ មកម្ល៉េះដែលមានដូចជា Elvis Presley, Regina Spektor, The Arctic Monkeys ក៏ដូច
ជា Snow Patrol ជាដើម។ ក្នុងនោះតារាទាំងនោះត្រូវបានគេដឹងថាគ្រប់គ្នាក្រោយពេលដែលបាន
ចាកចេញពីក្រុមមកធ្វើជាតារសម្ដែងទោលគឺរងគ្រោះព្រោះថ្នាំញៀន សុរា និងបញ្ហាផ្លូវចិត្តជាចំ
បង៕

ដោយ៖ ផានិត
ប្រភពពី៖​ Howithappened 


Tags: star entertainment