CamNews

តារា 

ឈិត សុជាតា ដកខ្លួន ចេញពីគំនាបស្នេហា

ភ្នំពេញៈ ថ្មីៗនេះតារាសម្តែង និងជាពិធីការិនី រាងខ្ពស់ស្រឡះច្រមុះស្រួច ឈិត សុជាតា បាន
បង្ហាញពីភាពក្រៀមក្រំ ដោយសារតែមនុស្សម្នាក់ នាងខំបោះបង់ចោល នូវអ្វីគ្រប់បែបយ៉ាង
សូម្បីតែមិត្តភក្តិជាទីស្រលាញ់ ក៏នាងត្រូវបង្ខំចិត្តបោះបង់ ដើម្បីផ្គាប់ចិត្តមនុស្ស ជាទីស្រលាញ់
ដែរ។

ការលើកឡើងពីសំដីរបស់ ពិធីការិនីរូបស្រស់សោភា ឈិត សុជាតា បែបនេះ គឺនៅពេលដែល
នាងបានរំលេច ពាក្យសំដីទាំងអស់នេះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសបុកជាភាសា
ខ្មែរដែល មានន័យថា "ដើម្បីមនុស្សម្នាក់ត្រូវ បាត់បង់សេរីភាព ក្នុងការរាប់អានមិត្ត អស់រយៈ
ពេលជាយូរ.....ថ្ងៃនេះខ្ញុំបានបពា្ចប់អ្វីគ្រប់យ៉ាង ហើយខ្ញុំពិតជាមិនអាច ទ្រាំតទៅទៀតបានទេ...."។

ការលើកឡើងរបស់តារាស្រី ឈិត សុជាតា បែបនេះ បានធ្វើឲ្យអ្នកតាមដានសិល្បៈ ក៏ដូចជា
Friend របស់នាងនៅក្នុង Facebook ជាច្រើនមានការងឿងឆ្ងល់ និងលើកជាសំណួរថា តើហេតុអី
បាន ជានាងនិយាយបែបនេះ ?ហើយបុរសម្នាក់នោះមានចំណុច សំខាន់ត្រង់ណាខ្លះ រហូតធ្វើឲ្យ
នាងសុខចិត្ត លះបង់គ្រប់យ៉ាងដើម្បីគេនោះ ?

ជាមួយគ្នានោះដែរ ក៏មានអ្នកខ្លះបញ្ចេញមតិគាំទ្រថា ការដែលនាងសុខចិត្ត សម្រេចចិត្តត្រឡប់
មករកមិត្តភក្តិ និងមនុស្សនៅជុំវិញខ្លួននាង គឺជាជម្រើសល្អ ព្រោះថាប្រសិនបើនាង ជ្រើសរើស
យកមនុស្សម្នាក់ ហើយសុខចិត្តផ្តាច់ ទំនាក់ទំនងជាមួយ អ្នកនៅជុំវិញខ្លួន ទៅថ្ងៃក្រោយនាងអាច
ក្លាយទៅជាមនុស្សម្នាក់ ដែលឯកោក៏ថាបាន។

ពាក់ព័ន្ធទៅការលើកឡើង និងបញ្ចេញមតិពី មួយទៅមួយបែបនេះ គ្មានអ្នកណាម្នាក់បានដឹងថា
ដើមហេតុពិតប្រាកដដែលនាង សរសេរពាក្យសំដីបែបនេះ ដោយសារតែមូលហេតុ អ្វីពិតប្រាកដ
នោះទេ ការបញ្ចេញមតិគ្រប់យ៉ាងគ្រាន់ តែជាការប៉ាន់ស្មាន ក្នុងអាថ៌កំបាំងមួយរបស់ ឈិត សុជា
តា ប៉ុន្តែគេអាចសន្និដ្ឋានបានថា នាងពិតជាមានអ្នកពិសេស តាមឃាឃាំងឃុំគ្រងបេះដូងនាង និង
មិនឲ្យនាងមានសេរីភាព ជាក់ជាមិនខាន៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chhet socheta entertainment khmer star