CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ហោចណាស់ ១៦ នាក់ស្លាប់ ១១ នាក់របួស ព្រោះគ្រោះថ្នាក់ កើតឡើង អំឡុងការប្រគុំតន្រ្តី យប់មិញនេះ

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ ជនរងគ្រោះ ១៦ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ១១នាក់ ផ្សេងៗទៀត បានទទួលរងរបួស ធ្ងន់ និង ស្រាល ក៏ព្រោះហេតុការណ៍ គ្រោះថ្នាក់ អំឡុងការប្រគុំតន្រ្តី នៅឯទីក្រុង Seongnam ភាគខាងត្បូងទីក្រុង សេអ៊ូល ប្រទេស កូរ៉េ ខាងត្បូង  នេះបើយោងតាមការ គូសបញ្ជាក់អោយដឹង ពីសំណាក់មន្រ្តីក្នុងស្រុក ។

ដោយឡែក គេហទំព័រសារព័ត៌មាននាំមុខ ប៊ីប៊ីស៊ី បន្តអោយដឹងថា ក្រុមមន្រ្តីក្នុងស្រុកមានការអះអាង បញ្ជាក់ថា មានករណីបាក់រលំចម្រឹងដែក នៃលំហសំណង់អាគារ ដោយនៅ  ក្នុង នោះ  បានបណ្តាល អោយក្រុមមនុស្ស ដែលទស្សនាការប្រគុំតន្រ្តីធ្លាក់ចុះទៅក្រោយ  កំពស់ប្រមាណជាង ១០ ម៉ែត្រ ចូល ទៅក្នុងផ្នែកនៃទីតាំងសំចតយានយន្តក្រោមដី ។

គួរបញ្ជាក់ថា ក្រុមហ្វូងមនុស្សច្រើនកុះករបានផ្អើលនាំគ្នាទៅមើលការប្រគុំតន្រ្តីរបស់ក្រុមតារាចម្រៀង ស្រីដ៏ល្បីក្រុម 4Minute ក៏ដូចជាក្រុមតារាចម្រៀងប្រុសស្រីដទៃៗទៀត ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ក្រុមមនុស្សជាច្រើននាក់ បាននាំគ្នាឡើងទៅឈរ  និងតោងលើចម្រឹងដែក ដើម្បីមាន ឱ កាសបានទស្សនា ការប្រគុំតន្រ្តីបានច្បាស់ល្អ    ។  យ៉ាងណាមិញ  ភ្លាមៗនោះ ក៏មានការចុះជួយនឹង ចេញបទអន្តរាគមន៍ ជួយសង្គ្រោះជាបន្ទាន់ ពីសំណាក់ អាជ្ញាធរ    ប្រចាំតំបន់ ខណៈក្រុមការងារជួយ សង្គ្រោះ ប្រកាសព្រមានអោយដឹងថា ជនរងគ្រោះស្លាប់ និង ​របួស អាចនឹង  មានការកើនឡើងលើស ពីតួរលេខខាងដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea