CamNews

តារា 

No More ទទួលបាន​ចិញ្ចៀន​ពេជ្រ តម្លៃជិត​៨​ពាន់​ដុល្លារ ពីមន្រ្តី​សម្បូរ​ទ្រព្យ

ភ្នំពេញៈ តារាសម្តែង កំពុងតែរះ លើវិថីសិល្បៈ កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ No More បានបង្ហើបឲ្យដឹងថា នៅក្នុងឱកាសបុណ្យ នៃក្តីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ នាងបានទទួលកាដូ ជាទីគាប់ចិត្តពីបុរស សម្បូរទ្រព្យម្នាក់ ដែលមានតម្លៃប្រមាណជិត ៨ពាន់ដុល្លារអាមេរិក ខណៈដែលវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃមហាសាលនេះ ធ្វើឲ្យកញ្ញា No More សម្ដែងអារម្មណ៍ត្រេកអរ ជាពន់ពេក ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ តារាស្រីពន្លកថ្មី រូបស្រស់សោភា សាច់សរម៉ដ្ឋរលោង កញ្ញា No More បានប្រាប់ឲ្យដឹងថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ កន្លងទៅនេះ នាងបានទទួលកាដូចិញ្ចៀនពេជ្រ តម្លៃជិត៨ពាន់ដុល្លារ ពីបុរសអ្នកជំនួញទ្រព្យស្តុក ហើយក៏ជាអ្នកមាន ឈ្មោះល្បី ក្នុងស្រុកផងដែរ។

តារាស្រីវ័យក្មេង No More បានប្រាប់ឲ្យដឹងទៀតថា “ ចាស មានមែនបង..! អ្នកស្រឡាញ់ខ្ញុំ គេឲ្យខ្ញុំហ្នឹងណាបង..! ខ្ញុំពិតជាមានអារម្មណ៍ថា រំភើបណាស់ នៅពេលដែលមាន អ្នកជូនកាដូ ពិសេសតម្លៃថ្លៃ (ចិញ្ចៀនពេជ្រ) បែបនេះ នៅថ្ងៃនោះ គេ (បុរសអ្នកជំនួញ) បានឲ្យអង្គរក្សរបស់ខ្លួន យកកាដូនេះ មកឲ្យខ្ញុំ។ សម្រាប់តម្លៃចិញ្ចៀននោះ ខ្ញុំគិតថា ចន្លោះប្រហែលជាពី៧ពាន់ ទៅ៨ពាន់ដុល្លារ…”។

កញ្ញា No More បានប្រាប់ឲ្យដឹងទៀតថា នេះមិនមែនជាលើកទី១ទេ ដែលបុរសអ្នកមាន ទ្រព្យស្តុករូបនេះ ជូនកាដូមានតម្លៃបែបនេះ ដល់រូបនាង ព្រោះថាកន្លងមក ឲ្យតែមានពិធីបុណ្យឬ ក៏ថ្ងៃពិសេសរបស់នាង ជារឿយៗបុរសរូបនោះ តែងតែមានកាដូមានតម្លៃ ឲ្យនាងមិនដែលដាច់ទេ ។ ចំពោះមូលហេតុដែល បុរសរូបនោះ ឲ្យកាដូនាងគឺ ដោយសារតែ បុរសអ្នកជំនួញនោះ ប្រាថ្នាចង់ក្លាយជាម្ចាស់គ្រងបេះដូងនាង តែនាងមិនទាន់គិតថា ត្រូវឆ្លើយ Ok ឬ No ទេ ។

No More បានបង្ហើបឲ្យដឹងទៀតថា បុរសដែលស្រឡាញ់នាងនោះ គឺជាអ្នកមានទ្រព្យ និងមុខមាត់ក្នុងសង្គមមួយ ហើយមានអង្គរក្សឆ្វេងស្តាំ ធ្លាប់បានជួបផ្ទាល់ និងស្គាល់គ្នាយូរមកហើយ ។ តែនាងមិនទាន់បាន ឆ្លើយប្រាប់ថា យ៉ាងណាទេ បើទោះជាពេលនេះនាង មិនទាន់បានឆ្លើយ ទទួលយកបុរសនោះ ជាម្ចាស់បេះដូងក៏ដោយ តែរាល់កាដូរបស់បុរសនោះ នាងទទួលទាំងអស់ មិនដែលប្រកែកឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh