CamNews

តារា 

ចន ច័ន្ទលក្ខិណា ៖ "អ្នកជេរ​ដៀលខ្ញុំ សុទ្ធ​តែ​ថ្លៃថ្នូរ​ជាង​ខ្ញុំ​ចុះ..!"

ភ្នំពេញៈ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ទៅលើ អ្នក មេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា ក្រោយពីនាងបានរំលេច ជាសារជាសាធារណៈ ថា នាងមិនមានក្តីស្រមៃចង់ក្លាយ ជាជំទាវតាមផ្លូវកាត់នោះ បានធ្វើឲ្យ ទស្សនិកជន មានការរិះគន់ និងជេរនាង នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook យ៉ាងចាស់ដៃ ។

ក្រោយពីមានការរំលេច នូវការរិះគន់ និងជេរប្រមាថខ្លាំងៗ ពីសំណាក់ទស្សនិកជន និងអ្នកគាំ ទ្រនាង នៅលើបណ្តាញទំនាក់ទំនង Facebook ជាបន្តបន្ទាប់ ពិធីការិនីប្រចាំស្ថានីយ ទូរទស្សន៍ បាយ័ន ចន ច័ន្ទលក្ខិណា ទប់ចិត្តមិនបាន ក៏សម្រេចចិត្ត សរសេរជាសារបង្ហាញពីការខូចចិត្ត ជាសាធារណៈជាភាសាខ្មែរថា “ អ្វីៗសុទ្ធតែជាកំហុស របស់ខ្ញុំ ! អ្នកទាំងអស់គ្នាជេរខ្ញុំ ខ្ញុំទទួល បានទាំងអស់សង្ឃឹមថា អ្នកដែលដៀលខ្ញុំ សុទ្ធតែ ថ្លៃថ្នូរជាងខ្ញុំចុះ ! ម្រាមដៃចង្អុលរបស់អ្នក ដែលចង្អុលមកខ្ញុំ ជេរខ្ញុំ តែកុំភ្លេចថា ម្រាមទាំង៤ របស់អ្នក ក៏កំពុងតែចង្អុលខ្លួនឯង មនុស្សដូចខ្ញុំ ធ្វើអ្វីក៏ខុសដែរ ! ខ្ញុំសើចអ្នកថាខ្ញុំសប្បាយ ភ្លើតភ្លើន ខ្ញុំកើតទុក្ខអ្នកថា ខ្ញុំសម្តែងឲ្យគេអាណិត ! គ្រប់សកម្មភាពរបស់ខ្ញុំ សុទ្ធតែទទួលបាននូវភាពរិះគន់ ទាំងការជួបជុំមិត្ត និងស្តាប់ភ្លេងក្នុងclub ” ។

នៅក្នុងសាររបស់តារាសម្តែងស្រី ចាស់វស្សារូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ខ្ញុំមានបញ្ហា គ្រប់ច្រក តើអ្នកបានជួយខ្ញុំទេ? ខ្ញុំជំពាក់លុយគេ តើអ្នកជួយសងខ្ញុំទេ ? មនុស្សម្នាក់ៗមាន វិបត្តិផ្ទាល់ខ្លួន ហើយក៏គេមិនចង់បើកចំហររឿងផ្ទាល់ខ្លួន ឲ្យនរណាដឹងដែរ ព្រោះមនុស្ស គេមានសុជីវធម៌ គុណធម៌ និងភាពថ្លៃថ្នូរក្នុងគ្រួសារគេ ខ្ញុំដឹង មានអ្នកខ្លះផ្តន្ទាខ្ញុំ រើសអើងខ្ញុំ ទាំងមនុស្សថ្នាក់ទាប និងខ្ពស់។ តែមិនថ្វីទេ ខ្ញុំទទួលបានទាំងអស់ ព្រោះពេលវេលាវា នឹងបង្ហាញ ឲ្យពួកអ្នកដឹង ហើយបើរឿងនេះ ធ្លាក់ លើអ្នកវិញនោះ អ្នកនឹងយល់ ពួកអ្នកធ្វើឲ្យខ្ញុំ ខ្លាចមនុស្ស ! បើខ្ញុំក្លាយជាអ្នក មានមែនខ្ញុំមិនចាំបាច់ ទៅថតកុនហាលថ្ងៃ និងដើរស៊ីឈ្នួល ធ្វើពិធីករ តាម រោងការគេ និងធ្វើ model ទៀតទេ ព្រោះការងារខ្លះ វាមិនសម និងអាយុខ្ញុំទេ តែខ្ញុំនៅតែធ្វើព្រោះ វាជាការងារដែលចេញ ពីកំលាំងញើសឈាមខ្ញុំ ខ្ញុំនឹងរស់នៅឲ្យឆ្ងាយ ពីមនុស្សមួយចំនួន ” ។

តាមរយៈពាក្យសម្តីទាំងអស់នេះ បានស្តែងឲ្យឃើញពីអារម្មណ៍ ទុក្ខសោកសង្រេង និងទទូចចង់ ឲ្យទស្សនិកជន និងអ្នកគាំទ្រយល់ពីអារម្មណ៍ផ្ទាល់ខ្លួន របស់នាង ក៏ដូចជាអ្នកសិល្បៈដទៃទៀត ថា ក្នុងនាមជាអ្នកសិល្បៈ មានការលំបាកកម្រិតណា ហើយត្រូវមានជីវិត ឯកជន ពិបាកយ៉ាងណា ទម្រាំតែឈរជើងនៅសិល្បៈដូចពេលនេះ ។ មិនដូចការគិត របស់ទស្សនិកជន ទាំងស្រុងទេ ។ ម្យ៉ាងនាងក៏ចង់ឲ្យទស្សនិកជន យល់ពីអារម្មណ៍ របស់តារាក្រៅឆាកផង មិនមែនមានន័យថា ឃើញតារាចេះ តែរិះគន់មិនរើសមុខទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chorn chanleakhena entertainment khmer model super star ចន ច័ន្ទលក្ខិណា