CamNews

តារា 

ជុំ ម៉ូនីកា តារាទើបរះថ្មី តែមានមហិច្ចតាខ្ពស់

ភ្នំពេញ៖ តារាចម្រៀងស្រីដែលទើបតែនឹងរះ នៅលើវិស័យសិល្បៈ កញ្ញា ជុំ ម៉ូនីកា ពេលនេះ
កំពុងតែស្រវេស្រវាសាងកេរិ៍្តឈ្មោះ និង ស្វែងរកការគាំ ទ្រពីសំណាក់ មហាជនទូទៅដើម្បី
ទទួលបាននូវភាពជោគជ័យ និងបោះជំហានទៅមុខ ជាមួយនឹងអាជីពជាអ្នកសិល្បៈ។

ក្រោយពីការឈានជើងចូលប្រឡូក នៅក្នុងវិស័យសិល្បៈ រយៈពេលប្រហែលជា ១ឆ្នាំកន្លងមក
នេះ តារាចម្រៀងស្រី ដែលមានវ័យ ២៣ឆ្នាំ កញ្ញា ជុំ ម៉ូនីកា បានខិតខំប្រឹងប្រែង ក្នុងការពង្រឹង
សមត្ថភាពដើម្បីក្លាយខ្លួន ឱ្យទៅជាតារាដែលល្បី និង មានការគាំទ្រកាន់តែច្រើនឡើង។

ជុំ ម៉ូនីកា ជាតារាចម្រៀងថ្មីមួយរូប ដែលរះនៅក្នុង ផលិតកម្ម Mymusic ដែលជាផលិតកម្មថ្មីមួយ
នៅក្នុងស្រុកដែលបានចាប់ផ្តើម ដំណើរការ រយៈពេល ជាងមួយឆ្នាំមកហើយ។ បទចម្រៀងដែល
កញ្ញាបានថត មានដូចជាបទ លាសហាលពិសេស, ដំណឹងលែងប្តី, កុំចោលសង្សាចាស់, ក្បែរតែ
មិនហានស្រលាញ់ និងមានបទមួយចំនួនទៀតផងដែរ ដែលបានចេញលក់ នៅលើទីផ្សារួចហើយ។

បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន កញ្ញា ជុំ ម៉ូនីកា បានបង្ហើបឱ្យដឹងថា បច្ចុប្បន្ននេះអាជីពជាអ្នក
សិល្បៈរបស់នាង គឺកំពុងតែដើរ ទៅមុខពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយកញ្ញាក៏កំពុង តែរៀនហាត់ពុត
លុតដំខ្លួនឱ្យកាន់ តែល្អដើម្បីឈោងចាប់នូវ កេរិ៍្តឈ្មោះដ៏ល្បី និង ឱ្យមានគេស្គាល់កាន់តែ ច្រើន
ឡើងថែមទៀត។

ជាងនេះទៅទៀត តារាចម្រៀង ដែលទើបតែរះពន្លកថ្មីនាង ជុំ ម៉ូនីកា បាននិយាយដោយភាពក្លាហាន
ថា " នៅថ្ងៃអនាគតខាងមុខនេះ នាងខ្ញុំសង្ឃឹមថា និងអាចឈោងចាប់ យកឱ្យបាននូវ កេរិ៍្តឈ្មោះដ៏ល្បី
ឱ្យដូចជាតារាប្រុស ស្រី ឯទៀតដែលគេមាន ភាពល្បីល្បាញអ៊ីចឹងដែរ។ ខ្ញុំនឹងខិតខំព្យាយាមពង្រឹង
សមត្ថភាពខ្លួនឯង ដើម្បីឱ្យល្អជាងនេះទៅទៀត"។

ជុំ ម៉ូនីកា មានអាយុ២៣ឆ្នាំ ហើយសព្វថ្ងៃនេះក្រៅពីការច្រៀង គឺជាគ្រូបង្រៀនព្យាណូនៅមជ្ឍមណ្ឌល
តន្រ្តី ម៉ូហ្សា។ កញ្ញាមានស្រុកកំណើត នៅស្រុកកោះសុទិន ខេត្ត កំពង់ចាម។ កញ្ញាជុំ ម៉ូនីកា បានចាប់
ផ្តើមអាជីព ក្នុងវិស័យសិល្បៈនៅឆ្នាំ ២០១១៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chum monika entertainment khmer star